ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ខ្សាច់កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាលបាន​ ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ចំនួន​០៣​ឃុំ ជាង​៦០០​នាក់ ក្នុង​ស្រុក​ខ្សាច់កណ្ដាល នៅ​តំបន់​អភិវឌ្ឍន៍​វិហារ​សួគ៌ 7NG ដោយ​មាន​ការអម​ដំណើរដោយ​​ឯកឧត្ដម​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​ និងកងកម្លាំង​ទាំង​អស់ ។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច គ្រប់​កាលៈទេសៈ​។​

​ឯកឧត្ដម​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើអោយ​ប្រទេស​កម្ពុជា​យើង​ទាំងមូល មាន​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រទេស​យើង​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​មកហើយ​។ កត្តា​សុខសន្តិភាព​នេះហើយ បាន​ធ្វើអោយ​ខេត្ត​កណ្ដាល ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ ក្នុង​ការផ្ដល់​សេវា​សាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ប្រែក្លាយ​ពី​ចៅហ្វាយនាយ ទៅ​ជា​អ្នក​ផ្ដល់​សេវា​។ ពិសេស​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​អនុវត្ត​អោយបាន​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព លុបបំបាត់​អោយ​បាន​ចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និង​បញ្ហា​គ្រឿងញៀន​។

​ជាងនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ចូលរួម អនុវត្ត​ឲ្យបាន​នូវ វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​។​

​បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​មួយ​មក ឯកឧត្តម​អភិបាលខេត្ត និង​គណៈ​ធិបតី បាន​អញ្ជើញ​ទស្សនកិច្ច សួន​កំសាន្ត​ស្កា​យ​លែ​ន​7NG ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល