ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ល្បែងស៊ីសង​ជល់​មាន់ តាម​អន​ឡា​ញ នៅ​រោង​កាហ្វេ ក្នុង​សង្កាត់​ព្រែក​ឬ​ស្សី បើក​ឱ្យ​លេង​យ៉ាង​គ្រឹក​គគ្រេង ផ្គើន​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ប្រាប់​នាយប៉ុស្តិ៍​លោក​ថា ចាំ​សួរ​មេ​សិន​

ល្បែងស៊ីសង​ជល់​មាន់ តាម​អន​ឡា​ញ នៅ​រោង​កាហ្វេ ក្នុង​សង្កាត់​ព្រែក​ឬ​ស្សី បើក​ឱ្យ​លេង​យ៉ាង​គ្រឹក​គគ្រេង ផ្គើន​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ប្រាប់​នាយប៉ុស្តិ៍​លោក​ថា ចាំ​សួរ​មេ​សិន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ល្បែងស៊ីសង​ប្រភេទ​ជល់​មាន់ តាម​អន​ឡា​ញ នៅ​រោង​កាហ្វេ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​បើក​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹងគក្រេង មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ចុះបង្ក្រាប​ឡើយ ។​

​ពាក់ព័ន្ធ​ករណី​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​ម្សិលមិញ​នេះ ភ្នាក់ងារ​យើង​បានខ​ល​ទូរស័ព្ទ​រាយការណ៍​ជូន​លោក អនុសេនីយ៍ឯក មុំ វុ​ថុល នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រែក​ឫស្សី លោក​ប្រាប់​ថា ចាំ​សួរ​មេ​សិន ។

​ដោយឡែក លោក​វរៈសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ្យដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ទីតាំង​ខាងលើ​ហ្នឹង​លោក​ធ្លាប់​ចុះ​ណែនាំ​ម្ដង​រួចទៅហើយ​
​ក្នុងនោះ​លោក​ក៏​បាន​បញ្ជាក់ថា លោក​នឹង​ឲ្យកម្លាំង​ចុះ​ទៅ​មើល តែ​រហូត​មកដល់ពេលនេះ​ទីតាំង​ខាងលើ​នៅតែ​បន្ត​បើក​ដោយ​រលូន​ដដែល សង្ស័យ​មាន​ខ្នង​ធំ​ហើយ​មើលទៅ ។​

​ការបើក​ឱ្យ​លេង​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ ត្រូវបាន​គេ​មើលឃើញថា ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ង​រ ដោយ​ពិនិត្យ​មើល​ឃើញ​ពី​ផលប៉ះពាល់​បែបនេះ ទើប​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ដាច់​ណា​ត់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ឱ្យ​ខាន​តែ​បាន​ដោយ​មិន​យោគយល់ ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ផ្ដោតទៅលើ​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ​តែម្ដង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម និង​ប្រជាពលរដ្ឋ ព្រោះ​ថា​តំបន់​ដែល​មាន​ល្បែងស៊ីសង​តែងតែ​កើតមាន​ឡើង​នូវ​អំពើ និង​បទល្មើស​ផ្សេងៗ​ដូចជា ចោរលួច ចោរប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ ដោយសារ​ឥទ្ធិពល​នៃ​ការ​ញៀន​ល្បែង ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួនល​ក់​អស់ទ្រព្យ​សម្បត្តិ ដីធ្លី ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ បង្ក​ជា​អសន្តិសុខ​ក្នុងសង្គម​ជាដើម ។ ដូច្នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត មិន​មាន​ការភ័យខ្លាច សូម​ស្នើ​ឱ្យ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល មាន​វិធានការ​ទប់ស្កាត់​ផង​ទាន ដើម្បី​ឲ្យស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​ឲ្យ​អនុវត្តនា​ពេលកន្លងម​ក​នេះ ៕ សហភាតរៈ

 

​សូម​ទស្សនា​នូវ​វីដេអូរ​សកម្មភាព​អ្នកញៀន​ល្បែង​ចូល​លេង​ដែលមាន​ដូចខាងក្រោម​៖

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល