ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បិទ​វគ្គ​សិក្សា​ស្តីពី ”​ភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” ដែល​រៀបចំ​ដោយ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន​

ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បិទ​វគ្គ​សិក្សា​ស្តីពី ”​ភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” ដែល​រៀបចំ​ដោយ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី​ក្រសួងពត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​សិក្សា​ស្តីពី “ ភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន ” រៀបចំ​ដោយ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន ដែល​គាំទ្រ​ដោយ​ក្រសួងពត៌មាន និង​ក្រសួង​បរិស្ថាន ធ្វេី​នៅ​រាជបណ្ឌិតសភា​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” ដោយ​ឥតគិតថ្លៃ ជូន​ដល់​សិក្ខាកាម ៣៨១​នាក់ ដែល​អញ្ជើញ​មក​ពី​តាម​បណ្តា​រាជធានី ខេត្ត ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យក​ចំណេះដឹង ដែល​ទទួលបាន​ពី​ការចែករំលែក​របស់​វាគ្មិន ក្នុង​វគ្គ​សិក្សា​នេះ ទៅ​អភិវឌ្ឍ​ខ្លួន អភិវឌ្ឍ​អង្គភាព​ខ្លួន និង​ចូលរួម​ពង្រឹង​គុណភាព​និង​ការផ្សព្វផ្សាយ​នៅ​កម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​ស្នើឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ គោរព​វិជ្ជាជីវៈ​របស់​ខ្លួន គោរព​សិទ្ធិ​បុគ្គល​ឯកជន គោរព​ច្បាប់​រដ្ឋ ពិសេស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​វគ្គ​សិក្សា​ស្តីពី “ ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” នេះ​ដែរ​គឺ​មាន​រយៈពេល ២​ថ្ងៃ​ពេញ ក្នុង វគ្គ​បណ្ដុះ​បណ្ត​ល លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍ​ន៏​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន បាន​មានប្រសាសន៍​ឡើង​ថា នេះ​ជា​លើក​ទី​៣ ហើយ​វគ្គ​បណ្ដុះបណ្ដាល របស់​សមាគម​(CJDS) តែងតែ​បាន​គិតគូរ ដល់​បងប្អូន​អ្នកសារព័ត៌មាន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល