ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ៖ ការ​រក្សាទុក​អ្នក​ជំនាន់​មុន​ជា​ទីប្រឹក្សា គឺ​ដើម្បី​ផ្ទេរ​ចំណេះ និង​ជំនាញ មក​ឱ្យ​ក្មេងជំនាន់ក្រោយ​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ៖ ការ​រក្សាទុក​អ្នក​ជំនាន់​មុន​ជា​ទីប្រឹក្សា គឺ​ដើម្បី​ផ្ទេរ​ចំណេះ និង​ជំនាញ មក​ឱ្យ​ក្មេងជំនាន់ក្រោយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សាលចតុម្មុខ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែងថា ការ​រក្សាទុក​អ្នក​ជំនាន់​មុន​ជា​ទីប្រឹក្សា គឺ​ដើម្បី​ផ្ទេរ​ចំណេះ​និង​ជំនាញ​របស់​លោក អ៊ុំ ពូ មីង ដែល​មាន​វ័យ​ចំណាស់ មក​ឱ្យ​ក្មេងជំនាន់ក្រោយ ដែល​ជា​ការ​រក្សា​នូវ​អ្វី​ដែល​ជា​ចំណេះ​ជំនាញ​នៅក្នុង​ក្រោម​ខណ្ឌ​ក្រសួង​ព័ត៌មាន ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយទៀត ។​

​គួរបញ្ជាក់​ថា នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សាលចតុម្មុខ​មង្គល មាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។ ពិធី​ជួប​សំណេះសំណាល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ពី​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ក្តោប​ក្តាប់​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប ព្រមទាំង​គិតគូ​រួម​គ្នា​ពី​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដែល សកម្ម បុរេ​សកម្ម អន្តរ​សកម្ម ហើយ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គួសបញ្ជាក់​ថា សម្រាប់​មន្ត្រីរាជការ​ដែល​បាន​បំពេញ​កិច្ច​ការងារ​តាំងពី​គ្រា​លំបាក រហូត​មក​ចូល​និវត្តន៍ គឺ​មនុស្ស​សំខាន់​សម្រាប់​មន្ត្រី​ជំនាន់​ក្រោយ ហើយ​បើសិនជា​គាត់​មិន​នៅ​ជា​ទីប្រឹក្សា​ក្នុង​ការផ្តល់​យោបល់​ផ្នែក​បច្ចេកទេស​នោះទេ​គឺ​នឹង​ជួប​ការលំបាក​។
​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​មន្ត្រីរាជការ​ដែល​បាន​បំពេញ​កិច្ច​ការងារ​តាំងពី​គ្រា​លំបាក​ឆ្នាំ​១៩៧៩ រហូត​មក​ចូល​និវត្តន៍ គឺ​មនុស្ស​សំខាន់​សម្រាប់​មន្ត្រី​ជំនាន់​ក្រោយ​នេះ​ដកស្រង់​បទពិសោធន៍​ការងារ ជា​ជ​ន្ទ​ល់​រឹងមាំ បើសិនជា​គាត់​មិន​នៅ​ជា​ទីប្រឹក្សា​ក្នុង​ការផ្តល់​យោបល់​ផ្នែក​បច្ចេកទេស​នោះទេ​គឺ​នឹង​ជួប​ការលំបាក ។ ឯកឧត្តម​រដ្ឋមន្ត្រី​បានចាត់ទុក​អ៊ុំ ពូ មីង អ្នក​ជំនាន់​ដែល​នៅ​មកដល់​បច្ចុប្បន្ន​នេះ គឺជា​បេតិកភណ្ឌ​រស់ ជា​វចនានុក្រម​បច្ចេកទេស​របស់​ក្រសួង​ព័ត៌មាន ដែល​រស់ ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​មិន​ចាំបាច់​ទៅ​សិក្សា​ច្រើន​លើ​កិច្ច​ការងារ​ខ្លះ​នោះ​ទេ គ្រាន់តែ​សួរ មតិយោបល់​របស់​គាត់​នោះ​ការងារ​នឹង​ដំណើរការ​ទៅ​លឿន​។

​ឯកឧត្ដម នេត្រ ភ​ក្ដ្រា បាន​លើកឡើង​ថា ការផ្តល់​ងារ​ជា​ទីប្រឹក្សា​នេះ​ដែរ គឺជា​ការផ្តល់​នូវ​កិត្តិយស​ដល់ អ្នក​ជំនាន់​មុន​ដែល​បាន​បំពេញ​ការងារ​តាំងពី​ឆ្នាំ​១៩៧៩ មក​បាន​លះបង់​គ្រប់បែបយ៉ាង តស៊ូ​រហូត​មក​ពេល​នេះ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ។

​ទន្ទឹមនេះ ឯកឧត្តម បាន​រម្លឹក​ឡើងវិញ​ពី​ព្រះរាជក្រឹត្យ​ស្តីពី​គោលការណ៍​សម្រាប់​ការតែងតាំង​ទីប្រឹក្សា និង​ជំនួយការ នៅក្នុង​អង្គការ​នីតិប្រតិបត្តិ ដោយ​ក្នុង​ព្រះរាជក្រឹត្យ​នេះ កំណត់​អំពី​គោលការណ៍ លក្ខខណ្ឌ និង​បែបបទ​សម្រាប់​ការតែងតាំង​ទីប្រឹក្សា និង​ជំនួយការ នៅក្នុង​អង្គការ​នីតិប្រតិបត្តិ ក្នុង​គោលបំណង​ពង្រឹង​គោលការណ៍​ឋានានុក្រម​រដ្ឋបាល សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ ក៏ដូចជា លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ​នៅក្នុង​អង្គការ នីតិប្រតិបត្តិ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា ក្រៅពី​ការបែងចែក​ភារកិច្ច​តាម​មុខ​ជំនាញ​ដល់​ថ្នាក់​ដឹកនាំ​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា​រទាំ​ង​អស់​រួច​មក ដោយឡែក​ចំពោះ ទីប្រឹក្សា និង​ជំនួយការ​ក្រសួង​ព័ត៌មាន ក៏​ត្រូវ​បែងចែក​ភារកិច្ច​ផងដែរ ព្រោះ​ជា​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​។
​ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏​បាន​ជំរុញ​ដល់​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ទាំងអស់ ត្រូវ​មាន​ការចូលរួម​ទាំងអស់គ្នា ក្នុង​ការបំពេញ​តូ​នាទី ឱ្យមាន​ប្រសិទ្ធភាព តាមរយៈ​ចក្ខុវិស័យ គឺ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​មួយ​ដែល​ប្រកបដោយ បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រសិទ្ធភាព និង​គុណភាព​។ ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល គឺ​សំដៅ​ទៅលើ​ច្រកចេញ​-​ចូល​នៃ​ទំនាក់ទំនង​ព័ត៌មាន​រវាង​រដ្ឋាភិបាល​និង​សាធារណជន គឺ​សំដៅ​ទៅលើ​ប្រជាពលរដ្ឋ​ទូទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល