ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​ភទ្របទ ឆ្នាំជូត​ត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត ។ ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការត្រួតពិនិត្យ និង​បូក​សរុប​លទ្ធផល នៃ​ការអនុវត្ត​ការងារ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០ ផងដែរ ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ជាពិសេស​ក្នុង​កិច្ច​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការងារ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុងអំឡុងពេល​កូវី​ដ​-១៩ ។

​ទន្ទឹមនេះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖
១- បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​គាំទ្រ​ការអនុវត្ត​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត ។
២- ពង្រឹង​ការទប់ស្កាត់​ជនអន្តោប្រវេសន៍​ឆ្លងកាត់​ព្រំដែន និង​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។​
៣- ក្រុមការងារ​ចុះ​មូលដ្ឋាន​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ពី​បញ្ហា​ជីវភាព ក៏ដូចជា​សំណើ សំណូមពរ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​កំឡុងពេល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ដោះស្រាយ​ភ្លាម​ចំពោះ​អ្នក​ដែល​ជួបប្រទះ​នូវ​ការខ្វះខាត ។​
៤-​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ចុះ​គាំទ្រ​ដល់​ការ​ចិញ្ចឹមសត្វ និង​ការដាំដុះ​ដំណាំ បន្លែ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​បង្កើន​ចំណូល​បន្ថែម​ក្នុង​អំឡុង​ពេល​កូវី​ដ​-១៩ ។
៥- ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន នៅ​តាម​ផ្សារ និង​ទីប្រជុំជន​នានា​ឲ្យបាន​ល្អ​ប្រសើរ​។
៦- បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​នៅក្នុង​ខេត្ត​។
៧- បន្ត​ពង្រឹង​កិច្ច​ការងារ​ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល