ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក នាយក​-​នាយករង​រដ្ឋបាល លោក ប្រធាន​ការិយាល័យ​ទាំង​១១ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ និង លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដែល​កិច្ចប្រជុំ​បាន​យកចិត្តទុកដាក់ និង​ផ្ដោត​សំខាន់​លើ​ការងារ​មួយចំនួន​រួមមាន​៖
១-​ការងារ​បង្កា និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ (COVID-19) មាន​ការងារ​ចត្ដា​ឡី​ស័ក​, ទប់ស្កាត់​ការ​លបលួច​បើក​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍ ល្មើស​នឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ។​
២-​ការងារ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រួមមានៈ ការបញ្ចប់​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើមផ្លូវ សំ​យ៉ាប​ផ្ទះ ក្នុង​មូលដ្ឋាន​សង្កាត់​វត្តភ្នំ និង សង្កាត់​ផ្សារកណ្ដាល​ទី​១, ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ទូក​ទេសចរណ៍ និង សណ្ដាប់ធ្នាប់​ទូទៅ​ក្នុង​សង្កាត់​ទាំង​១១ និង​ទី​រួម​ផ្សារ​ទាំង​៣ ។​
៣-​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន រួមមានៈ វឌ្ឍនៈភាព​ការស្ថាបនា​របង​គំរូ​ថ្មី នៅតាម​បណ្ដោយ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ខាងមុខ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ស្រះចក​, គម្រោង​ជួសជុល​ផ្លូវ​ខូច​ដោយ​សំបុកមាន់​, ការងារ​លុបបំបាត់​ដេប៉ូ​សំរាម​តាម​ដង​ផ្លូវធំៗ និង​ទីប្រជុំជន​ក្នុង​មូលដ្ឋាន​, ការងារ​ពិនិត្យ និង​ថែទាំ​សួនច្បារ និង​ដើមឈើ និង​ការងារ​គ្រប់គ្រង​សំណង់ ដីធ្លី លំនៅដ្ឋាន​ក្នុង​មូលដ្ឋាន ។​
៤-​ពិនិត្យ និង​កែសម្រួល ឯកសារ រួមមានៈ កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​កន្លងទៅ​, ពិនិត្យ​កែសម្រួល​របាយការណ៍​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ ខែ​កញ្ញា ឆ្នាំ​២០២០ និង​ពិនិត្យ​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ដ្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​ខណ្ឌ តាមរយៈ​យន្ដការ​ច្រកចេញចូល​តែ​មួយ​ខណ្ឌដូនពេញ ។​
៥-​ពិនិត្យ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋបាល​ខណ្ឌ ក្រោយ​អនុម័យ​ដោយ​ក្រុមប្រឹក្សាខ​ណ្ឌ និង​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវការ​កន្លងមក ។​
៦-​បញ្ហា​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល