ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជូ​ប​សំណេះសំណាល និង​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​បាត់បង់​សមត្ថភាព​ការងារ​ចំនួន​១៤៥​គ្រួសារ នៅ​ឃុំ​វិហារ​សួគ៌​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ក្នុងឱកាស​អញ្ជើញ​ជូ​ប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​បាត់បង់​សមត្ថភាព​ការងារ​ចំនួន​១៤៥​គ្រួសារ នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ឯ​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បន្ត​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ចូលរួម​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ គោរព​ឲ្យបាន​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល និង​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺ​គ្រុនឈិក ដែល​កំពុង​គ្មាន​ការរីក​រាលដាល​ផងដែរ​។​

​នា​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្តី​នឹករលឹក​បំផុ​ត ដែល​សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម​បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​មាន​គិតគូរ​ជា​និច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់ មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះ​មុខ​ឲ្យបាន​ទាន់​ពេលវេលា និង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

​ជាមួយគ្នា​នោះ​ដែរ​ព្រះ​តេជគុណ យឿន យ៉​ន ចៅអធិការ​វត្ត​ព្រះវិហារ​សួគ៌ បាន​មាន​សង្ឃដីកា​ថា នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​គណៈសង្ឃ​វត្ត​វិហារ​សួគ៌ បាន​រៀបចំ​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ចែក​ជូន​ញោម​ដែលមាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​បាត់បង់​សមត្ថភាព​ការងារ ហើយ​អំណោយ​ដែល​ត្រូវ​ផ្ដល់ជូន​នៅពេលនេះ​រួមមាន​៖ អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល