ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

​ឯកឧត្តម​គង់​សោភ័ណ្ឌ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន​អញ្ជើញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៨ ដល់​មន្ត្រី​សង្ឃ និង​អាចារ្យ​ទូទាំង​ប្រទេស ក្នុង​ស្រុក​ខ្សាច់កណ្តាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្រុក​ខ្សាច់កណ្តាល ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល បាន​ធ្វើ​សន្និបាត​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៨ ដល់​មន្ត្រី​សង្ឃ និង​អាចារ្យ​ទូទាំង​ប្រទេស ក្រោម​ព្រះអធិបតីភាព ព្រះ​ឃោស​ធម្ម លន់ សុគន្ធា ព្រះ​អនុគណ​ស្រុក និង​ជា​ព្រះចៅអធិការ​វត្ត​ស្វាយជ្រំ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តម​មុនី ជា សំអាង ព្រះ​មេគណ​ខេត្ត​កណ្តាល និង​ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​។

​សមាសភាព​ចូលរួម​ក្នុង​អង្គពិធី​រួមមាន​៖ ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ​ស្រុក ព្រះចៅអធិការ ព្រះ​ភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អភិបាលរង​ស្រុក មន្ត្រីរាជការ​ជុំវិញ​សាលាស្រុក និង ស​.​ស​.​យ​.​ក​.​ស្រុក ឃុំ សរុប​ចំនួន ៤០៥​អង្គ​/​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​បើកទូលាយ​គ្រប់​សាសនា​ទាំងអស់​ទូទាំង​ប្រទេស ឲ្យ​ពលរដ្ឋ​គោរព​ប្រតិបត្តិ​ដោយ​សេរី ពិសេស​បាន​ចាត់ទុក​ទុក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​។

​ដោយឡែក ឯកឧត្តម តែងតែ​យកចិត្តទុកដាក់​គិតគូរ​សម្របសម្រួល​រាល់​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សាសនា​នៅក្នុង​ខេត្ត ចូលរួម​លើក​កម្ពស់​វិស័យ​ពុទ្ធិកសិក្សា និង​ពិធីបុណ្យ​ជាតិ​ពាក់ព័ន្ធ​នឹង​សាសនា​នានា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ទីរ​ធម្មការ និង​សាលា​គណៈ​ខេត្ត ដែល​រៀបចំ​សន្និបាត​ផ្សព្វផ្សាយ​ខ្លឹមសារ​សង្ឃប្រកាស​នេះ ក្នុង​គោលបំណង​ថែរក្សា​កិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ជំនឿ​ជឿជាក់​ពី​សំណាក់​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​នានា ទ្វេ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល