ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

ដី​ព្រៃកោងកាង​គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ស្ថិតក្នុង​ឃុំ​អង្កោល ត្រូវ​គេ​លួច​កាប់​ទន្ទ្រាន​ប្រមាណ​ជិត​៥​ហិកតា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ដី​ព្រៃកោងកាង​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចំណុច​មុខ​ខ្លោងទ្វារ​វត្ត​អង្កោល នៃ​ដងផ្លូវ​លេខ​(១៣៣២) ត្រូវបាន​គេ​លួច​កាប់​ទន្ទ្រាន​ប្រមាណ​ជិត​៥​ហិកតា​។​ចំពោះ​ការកាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ដោយ​ពុំ​ខ្លាចញញើត​បែបនេះ គេ​ពុំ​ទាន់​ដឹងថា​អាជ្ញាធរ និង​ជំនាញ​ដោះស្រាយ​ដោយ​វិធី​ណា​ទេ ខណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ​ទម្លាយ​ថា ដី​ព្រៃកោងកាង​ដែល​គេ​កាប់​ឆ្ការ​នេះ មាន​ប្លង់​កម្មសិទ្ធិ​រួច​ទៅ​ហើយ​នោះ​។​

​ជុំវិញ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បានទម្លាយ​ប្រាប់អ្នកសារព័ត៌មាន​ថា ដី​នេះ​មាន​ប្លង់​កម្មសិទ្ធិ​រួចទៅហើយ ហើយ​ប្លង់​នេះ​បាន​ចេញ​កាលពី​ឆ្នាំ​២០០៧ កាន់កាប់​ដោយ​ម្ចាស់​ពីរ​នាក់ ទី​១-​ឈ្មោះ វង់ គឹម​ហាន និង​ទី​២​ឈ្មោះ កែវ មុំ​។​ លោកស្រី​អភិបាលស្រុក​បាន​ប្រាប់ទៀតថា ប្លង់​កម្មសិទ្ធិ​ដី​ព្រៃកោងកាង​ខាងលើ​ចេញ​នៅ​ឆ្នាំ​២០០៧ ចំណែក​ខាង​ជលផល​គឺ​បាន​ទៅ​កំណត់​ដី​ជលផល​នៅ​ឆ្នាំ​២០០៩ បានន័យថា មុន ក្រោយ​គ្នា​ពីរ​ឆ្នាំ ចឹង​ម្ចាស់​ប្លង់​គេ​មាន​សិទ្ធិ​កាប់ឆ្ការ​ហើ​យ​..?​។​

​ដោយឡែក លោក ចក់ សុីនា​ថ ជា​មន្ត្រី​ជលផល​ខេត្ត​កែប ដ៏​សកម្ម​ម្នាក់ ទម្លាយប្រាប់អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​ថា ទីតាំង​ដី​ព្រៃ​លិច​ទឹក​ដែល​គេ​កាប់​វាទ​ទន្ទ្រាន​នេះ ជា​ដី​ព្រៃកោងកាង​សំបូរ​ទៅដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​មាន​គេ​កាបឆ្ការ​អស់​ជិត​៥​ហិកតា​ទៅ​ហើយ​។​លោក​ថា ចំពោះ​បញ្ហា​ខាងលើ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ទោះជា​បែបណា ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​មច្ឆា​គ្រប់​ប្រភេទ​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ តែ​ត្រូវ​អាជ្ញាធរ​ដែនដី​អះអាងថា មាន​ប្លង់​កម្មសិទ្ធិ​រួច​ទៅ​ហើយ​នោះ មហាជន​បាន​និង​កំពុង​រង់ចាំ​មើល​ថា តើ​ថ្នាក់លើ​រក​មធ្យោបាយ​យ៉ាងណា សម្រាប់​ដោះស្រាយ​ដើម្បី​បញ្ចប់​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល