ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប ពង្រឹង និង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​សម្រាប់​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ ២០២០ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ សំណេះសំណាល លេីការ​ងារ​ដឹកនាំ​មន្ត្រី​រាជការ ក៏ដូចជា​ការអនុវត្ត​ន៍​លេ​ី​ជំនាញ​របស់​មន្ទីរ ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ តំណាង ដ៏​ខ្ពង់ខ្ពស់ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​និង​លោក លោកស្រី ជា​ប្រតិភូ ក្រសួង និង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប​ផងដែរ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិនិត្យ វាយតម្លៃ ទៅលើ ការគ្រប់គ្រង​ការដឹកនាំ ក្នុងការ​ប្រតិបត្តិការ​ងារ នៅលេ​ី​វិស័យ​ជំនាញ​របស់​ខ្លួន និង​ស្តាប់ មតិយោបល់ បញ្ហា ប្រឈម សំណួរ និង សំណូមពរ របស់ ថ្នាក់ដឹកនាំ មន្ទីរ និង​មន្ត្រីរាជការ​ផងដែរ​។​

​លោក ថឹ​ង បូរិន ប្រធាន មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ៖- ការ កាប់​រានទន្ទ្រាន ដីព្រៃ ឈើ ដីព្រៃ​លិច​ទឹក និង​បង្កដោយ​ភ្លើង​ឆេះ​ព្រៃ​ដើម្បី វាត​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ឋិ បទល្មើស​ព្រៃឈើ បំបែក​ជា​រូបភាព​ផ្សេងៗ​ដេ​ី​ម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច និង បទល្មើស​នេសាទ​លួច​ប្រើ​នូវ ឧបករណ៍ ហាមឃាត់ និង​មាន​ការទន្ទ្រាន​ដី សម្បទាន ពី​សំណាក់ ជនខិលខូច និង​បញ្ហា​ការ​បង្កបង្កេីន​ផល​របស់​ប្រជាពលរដ្ឋ​។​

​ក្នង​ឱកាស​នោះ លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ ប្រចាំការ បាន​កោតសរសើរ​នូវ ការខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ មន្ទីរ កសិកម្ម​ខេត្ត​កែប ដែល​បាន​អនុវត្ត​ការងារ ទៅ​តាម​តួនាទី ភារកិច្ច ទទួលបាន​លទ្ឋផល​ល្អប្រសើរ​។ ជាមួយនេះ លោក​ក៏​បាន​ជំរុញ​ឲ្យ​បន្ត ពង្រឹង របៀបរបប​ការងារ រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ស្អិតរ​មួ​ត និង​បន្ត​តាមដាន គ្រប់គ្រង ការងារ ទៅ​តាម​ជំនាញ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​មាន​ការទទួលខុសត្រូវ​តាម​តួនាទី ភារកិច្ច​។​

​លោក នុត ច័ន្ទ​សុខា បាន​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ​ខេត្ត​កែប បំពេញ​នៅ​តួនាទី និង សហការ ជាមួយ​គណ :​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង ក្រុមការងារ ថ្នាក់​ជាតិ​ដោះស្រាយ​នៅ​បញ្ហា ប្រឈម​ផ្សេងៗ​ពិសេស​នោះ​គឺ​បញ្ហា​កាត់​ឆ្វៀល​ដី​ដែល ប្រជាពលរដ្ឋ កំពុង​អាស្រ័យ​ផល តាម អនុសាសន៍ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​បាន ស្នើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ឲ្យ​បន្ត​ការអនុវត្ត នូវ​សារាចរ សេចក្តីណែនាំ លិខិត​បទដ្ឋាន​ផ្សេងៗ​របស់ ក្រសួង ពាក់ព័ន្ឋ​ទៅនឹង​ការងារ​អភិវឌ្ឍ វិស័យ កសិកម្ម និង​បន្ត​ពង្រឹង ទប់ស្កាត់​បទល្មើស នេសាទ បទល្មើស ព្រៃឈើ និង​ចរាចរ​ណែនាំ ស្តីពី​ការដឹកជញ្ជូន​សត្វ​ខុសច្បាប់ យកមក​អនុវត្តឲ្យ បាន​ម៉ឺងម៉ាត់​បំផុត​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល