ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

ឯកឧត្តម ជាវ តា​យ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០ ខេត្ត​កំពត​បាន បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពត នៅ​សាលាខេត្ត​កំពត​។

​សិក្ខាសាលា​នេះ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អភិបាល ក្រុង ស្រុក ចៅ​សង្កាត់​នៃ​ក្រុង​កំពត និង​លោក​មេឃុំ​ដែល​មាន​រមណីយដ្ឋាន និង​សហគមន៍ នគរបាល​ទេសចរណ៍ សហគមន៍​ទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល ផ្នែក​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ សរុប​ចំនួន ១៨២​នាក់​។

​ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គត្តិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ប៉ូ​លេ​សដ្ឋកិច្ច​មួយដ៏​សំខាន់ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម បង្កើត​ឱកាស​មុខរបរ បង្កើន​ប្រាក់ចំណូល​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម បាន​បន្ថែមទៀតថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ​២០១៩-២០២៣​នេះ បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ សម្រាប់​អនាគត​នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កំពត ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ទិសដៅ​យុទ្ធសាស្ត្រ​រួមមាន ការអភិវឌ្ឍន៍​ផលិតផល​ទេ​ចរណ៍ ការសិក្សា​ទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍​សម្បទា​ទ្រទ្រង់​ទេសចរណ៍ ការអភិរក្ស​ធនធាន​វប្បធម៌ និង​ធម្មជាតិ ការអភិវឌ្ឍន៍​ធនធានមនុស្ស ការគ្រប់គ្រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​។ ផែនការ​អភិវឌ្ឍន៍​នេះ ក៏​ចង្អុលបង្ហាញ​ពី​ការ​សិក្សា​បញ្ហា​ប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍​ភាព និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ វិធានការ ផែនការ​សកម្មភាព យន្តការ​ដើម្បី​អនុវត្ត និង​ការត្រួតពិនិត្យ​វាយតម្លៃ​។

​ព្រម​ជាមួយ​នេះ​អង្គសិក្ខាសាលា​បាន​ដាក់ចេញ​នូវ​ផែនការ​កំណើន​ភ្ញៀវទេសចរ​ចំនួន​២,៥០០,០០០​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣០០,០០០​នាក់ នៅ​ឆ្នាំ​២០២៣​។ ដើម្បីឲ្យ​សម្រេចបាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដូច​បាន​កណត់​ខាងលើ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​កំពត បាន​ដាក់ចេញ​នូវ អនុសាសន៍​ចំនួន​១២​ចំណុច ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យកចិត្តទុកដាក់​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​នានា​ដែល​ជា​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មាន​ចែង​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​នេះ​ជា​សកម្មភាព​អាទិភាព ដោយ​ដាក់​បញ្ជូល​បន្ស៊ី​គ្នា​ទៅ​នឹង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ផែនការ​បី​ឆ្នាំ​រំកិល​របស់​ខ្លួន ជាពិសេស​ការគ្រប់គ្រង​អនាម័យ​អោយបាន​ល្អរ​ប្រសើ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល