ទាន់ហេតុការណ៍
គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​
0

​ទិញ​ថ្នាំញៀន​ពី​សង្គាត់​ក្បាលកោះ​យកមក​លក់​បន្ត​នៅ​ស្រុក​កៀនស្វាយ ឃាត់ខ្លួន និង​វត្ថុតាង​ថ្នាំញៀន ៥៤ កញ្ចប់​!

​ទិញ​ថ្នាំញៀន​ពី​សង្គាត់​ក្បាលកោះ​យកមក​លក់​បន្ត​នៅ​ស្រុក​កៀនស្វាយ ឃាត់ខ្លួន និង​វត្ថុតាង​ថ្នាំញៀន ៥៤ កញ្ចប់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០២៣​វេលា​ម៉ោង​១១.៤៥​នាទី ចំណុច​ភូមិ​ភូមិធំ​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១ រូប ភេទ ប្រុស ឈ្មោះ មាស ធី​ដេត ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ មិន​ពិត​មាន​ទីលំនៅ​ភូមិ​ភូមិធំ​ឃុំ​ភូមិ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​មាន​សារធាតុ​ញៀន ។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥៤​កញ្ចប់​តូច​
២-​សម្ភា​រះ​ប្រើប្រាស់​វុ​ិ​ច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​
៣-​ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក​ណូគា​ចុច​ពិល​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​អោយដឹងថា នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ដោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​មាស​ធី​ដេត ភេទ​ប្រុស​ស្ថិតនៅ​ភូមិ​ភូមិធំ​ឃុំ​ភូមិ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កម្លាំង​ប៉ុស្តិ៍​នរគ​បាល​រដ្ឋបាល​ភូមិ​ធំ សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​ដល់​ចំណុចកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ​មាស ធី​ដេត ភេទ​ប្រុស​អាយុ​៣៣ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​កំលាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា សង្សយ័​សារធាតុ​ញៀន​ចំនួន ៥៤ កញ្ចប់​តូច និង​សំភា​រះ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។

​ក្រោយ​ឆែកឆេរ​រួច សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភូមិ​ធំ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​មាស​ធី​ដេត​បាន​សារភាព​ថា ថ្នាំញៀន​ចំនួន​៥៤​កញ្ចប់​តូច​ខាងលើ​ពិតជា​របស់ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​ទិញ​ពី​ឈ្មោះ ផ្លូច (​មិន​ស្គាល់​នាម​ត្រកូល​) អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យក​បាត្រ​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តម្លៃ​៥០០០០០​រៀល (​ហាសិប​ម៉ឺន​រៀល​) យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ទុក​លក់​បន្ត ។

​ក្រោយ​សួរ​នាំ​រួច ជនសង្ស័យ​រួមទាំង​វត្ថុតាង​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល