ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា បន្ដ​រក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុងឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ទោះជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុ ជា​នៅ​បន្ដ​ថែរក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​ដើម្បី​ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។ យោងតាម​សារលិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរ​ក្នុងឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ បានឲ្យដឹងថា ដោយសារ​មាន​សន្ដិភាព​នេះ​ហើយ​ដែល​កម្ពុជា មានឱកាស​ប្រឹងប្រែង​ងើបឈរ​ដោយ​ខ្លួនឯង​ប្រកបដោយ​មោទនភាព​បំផុត​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ ធានាបាន​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​លើ​ស្ទួយ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើក​ក​ម្ព ស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​នៅ​ក្នុង​សារលិខិត​ដដែល​នោះ បាន​បន្ដថា ប៉ុន្ដែ​ជា​ការ​គួរឱ្យ​សោកស្ដាយ​រលក​ព្យុះ​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ បាននិងកំពុង​បោកបក់​មក​លើ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​។ ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នេះ បាន​បង្ក​ការគំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​នៃ​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​។ តាម​ការប៉ាន់ប្រមាណរ​បស់​អ្នកសេដ្ឋកិច្ច ក៏ដូចជា​ស្ថាប័ន​អន្ដរជាតិ​ធំៗ​បង្ហាញ​ថា​ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​-១,៩% នៅ​ឆ្នាំ​២០២០​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ដថា បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សភាពការណ៍​ពិភពលោក នៅតែ​បន្ដ​ប្រែប្រួល​វិវឌ្ឍ​កាន់តែ​តឹងតែង​ស្មុគស្មាញ​ប្រកបដោយ​គ្រោះថ្នាក់ បង្កឡើង​ដោយ​ការប្រកួត​ប្រ ជែង​រវាង​ប្រទេស​មហាអំណាច​ដើម្បី​ការពារ​ផលប្រយោជន៍ រក្សា​ឥទ្ធិពល​ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ជាងនេះទៅទៀត លោក បាន​លើកឡើង​ថា កម្ពុជា​យល់​ច្បាស់​ថា ការគោរព​សិទ្ធមនុស្ស ការលើកកម្ពស់​សេរីភាព​ជា​មូលដ្ឋាន ការ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការលើកកម្ពស់​នីតិរដ្ឋ និង​នាំមក​នូវ​សុខសន្ដិភាព ស្ថិរភាព ភាពសុខដុមរមនា និង​យុត្តិធម៌​សង្គម​ជា​និរន្ដ នឹង​ជា​ការរួមចំណែក​ដ៏​មាន​សារៈសំខាន់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិយា​ប័ន្ន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល