ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង និង​ផ្តល់​សេវា​ក្នុង​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​.​ថ្ងៃ​អង្គារ ៥​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង និង​ផ្តល់​សេវា​ក្នុង​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរង​ខេត្ត លោក​ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក​ស្នងការរង លោក​មេបញ្ជាការរង​ក​ង​កម្លាំង​ទាំងបី​ប្រភេទ លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ មានប្រសាសន៍ថា​៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹង​ធ្វើឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​អំពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​ការផ្តល់​សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ ដោយ​ផ្តល់​អត្ថប្រយោជន៍ និង​ពន្លឿន​ការផ្តល់សេវា កាត់បន្ថយ​ពេលវេលា ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​តាម​អន​ឡាញ ដែល​អាច​អនុញ្ញាត​ឲ្យ​រាជធានី ខេត្ត ធ្វើការ​កត់ត្រា​សេវា គ្រប់គ្រង​ចំណូល តាមដាន​ចរន្ត​ការ​ឯកសារ និង​ផ្តល់​ភាពងាយស្រួល​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក្នុង​ការពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការផ្តល់​សេវា ជាពិសេស​អ្នកស្នើសុំ​សេវា ក៏​អាច​តាមដាន​ពិនិត្យមើល​ចរន្ត​ការ​ឯកសារ​របស់ខ្លួន​បាន​ផង​ដែរ​។​

​ឯកឧត្តម បានធ្វើ​ក្រើនរំលឹក​ដល់​អង្គភាព​ច្រក​ចេញ​តែ​មួយ ត្រូវ​ពង្រឹង​របៀបរបប​បំពេញការងារ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ឲ្យបាន​ល្អ​ប្រសើ ជូន​ប្រជាពលរដ្ឋ​។ លើសពីនេះ មន្ត្រីរាជការ​ត្រូវ​ផ្លាស់ប្តូរ​អត្ត​ច​រឹត​ពី​មន្ត្រី មក​ជា​អ្នកបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ភាពស្មោះត្រង់ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​គោលការណ៍​៥​ចំណុច​ដែល​ជា​គ្រឹះ ក្នុង​ការផ្តល់​សេវា គឺ សាមញ្ញ សីលធម៌​វិជ្ជាជីវៈ គណនេយ្យភាព ការជឿ​ទុកចិត្ត និង​តម្លាភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល