ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​! - លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..! - រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​ - ឆ្លើយតប​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កំពង់ចាម​ - កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ - កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​
0

លោក​វរសេនីយ៍ឯក សៀ ទីន ដឹកនាំ​ក្រុម​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី ចូលរួម​ក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ជូន​ដល់​ក្រុម​កុមារ និង​សិស្សានុសិស្ស​ពិការភ្នែក គរ​ថ្លង់​

លោក​វរសេនីយ៍ឯក សៀ ទីន ដឹកនាំ​ក្រុម​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី ចូលរួម​ក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ជូន​ដល់​ក្រុម​កុមារ និង​សិស្សានុសិស្ស​ពិការភ្នែក គរ​ថ្លង់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃ​ច័ន្ទ ១២ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មាន​ការរៀបចំ និង​ផ្តួចផ្តើម​គំនិត​ដោយ លោក ធារ៉ា មុន្នី​ឧត្តម ក្នុង​ការចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រធាន​ក្រុម​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (​ហៅ​កាត់​ថា RARA) បាន​ដឹកនាំ​ក្រុម ព្រមទាំង​មាន​ការចូលរួម​ពី​សប្បុរសជន ទៅ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ជូន​ដល់​ក្រុម​កុមារ និង​សិស្សានុសិស្ស​ពិការភ្នែក គរ​ថ្លង់​។

​កញ្ចប់​ជំនួយ​សប្បុរស​ធ​ម៍​រួមមាន បរិក្ខារ​ជំនួយ​ដល់​ការសិក្សា​ដូចជា កង្ហារ ម៉ា​សុីន​ចំរោះ​ទឹកស្អាត ឧបករណ៍​បញ្ចាំង​ស្លាយ ម៉ា​សុីន​ព្រីន​ធើរ ទឹក​ថ្នាំព្រីន​ធើរ ឈើច្រត់​សំរាប់​ជនពិការ និង​ស្បៀងអាហារ​ដូចជា អង្ករ មី​កញ្ចប់ ត្រីខរ ទឹកត្រី ទឹក​សុ​ី​អុីវ ទឹក​សណ្តែក​បំប៉ន ព្រមទាំង​ម្ហូបអាហារ​ថ្ងៃត្រង់​មួយ​ពេល​សំរាប់​សិស្ស​ចំនួន​៣៥០​នាក់​។

​កញ្ចប់​ជំនួយ​សប្បុរស​ធ​ម៍​នេះ​គឺ​ជំនួយ​ដ៏​មាន​តម្លៃ​ក្នុងការ​ឧបត្ថម​ការខ្វះខាត​ផ្នែក​បរិក្ខារ​ផ្គត់ផ្គង់​ចាំបាច់​របស់​សាលារៀន ទ្រទ្រង់​កម្មវិធី​បង្ហាត់​បង្រៀន ដោះស្រាយ​ចំណូល​ចំណាយ ព្រមទាំង​អភិវឌ្ឍន៍​កែលំអរ​ក្នុង​បរិវេន​សាលារៀន​បាន​មួយកំរិត​ផងដែរ​។​

​សប្បុរសជន​ដែល​បាន​ចូលរួម​បន្ថែម​មាន​៖
– លោក Vanna San និង​ក្រុមគ្រួសារ (USA)
– លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និង​ក្រុមគ្រួសារ (USA)
– លោក Phalla Eang and លោកស្រី Dominic Chea (USA)
– លោកស្រី Sophy San ជាមួយ លោក Viceth និង​ក្រុមគ្រួសារ (USA)
– លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និង​ក្រុមគ្រួសារ (USA)
– លោកស្រី Sokhom Young (USA)
– លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និង​ក្រុមគ្រួសារ​(USA)
– Tha Smith and Charles Smith (USA)
– Chhoeung Srey Oun and Eang Menghong (USA)
– លោក ហេង វ៉ា​ពុទ្ធិ​រាជ​
– លោក ទេព បូ​វីន និង សប្បុរសជន ដទៃទៀត​។​

​ក្នុងពេល​កន្ល​ប​មក ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (​ហៅ​កាត់​ថា RARA) តែងតែ​ចូលរួម យកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​សប្បុរស​ធ​ម៍ ជា​ពិសេស​ការអភិវឌ្ឍ​ន៍​ក្នុង​វិស័យ​អប់រំ ដែល​នេះ​គឺជា​ការចូលរួម​ចំណែក​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល