ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ នៅ​រសៀល ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៦ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ហ្វឹកហ្វឺន ប្រចាំ​ឆមាស​ទី​១ និង លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៦ ដោយ​មាន​ការចូលរួម​ពី ក្រុម​គ្រូ​បង្គោល​ប្រចាំ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់​ផងដែរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើក​សរសើរ​ដល់ ក្រុម​គ្រូ​ឧទ្ទេស​នាម​ទាំងអស់ ដែល​ជា​គ្រូ​បង្គោល​ផ្ទាល់ របស់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ដល់​កម្លាំង​អាវុធហត្ថ ទូទាំង​រាជធានី​ភ្នំពេញ តាម​រូបមន្ត​ឆ្លាស់​វេន​គ្នា មក​ទទួល​ការហ្វឹកហ្វឺន ជា​លក្ខណៈ​វិលជុំ លើ​មុខវិជ្ជា​សំខាន់ៗ​ដូចជា​៖ មេរៀន វិន័យ​និង​សណ្តាប់ធ្នាប់ របស់​កងរាជអាវុធហត្ថ​, មេរៀន ទទួល​ពាក្យបណ្តឹង តាម​ប្រព័ន្ធ​ទូរស័ព្ទ​១២៩១, មេរៀន និតិ​វិធី​ប្រតិបត្តិការ មណ្ឌល​ព័ត៌មាន​រហ័ស​១២៩១, មេរៀន សង្គ្រោះ​បឋម​, មេរៀន​ប្រតិបត្តិ​ការការពារ​ថ្នាក់ដឹកនាំ​, មេរៀន​វាយលុក​ចូល​អាគារ​បង្ក្រាប​ជនល្មើស​, មេរៀន​ចាប់វាយ​ខ្នោះ​ជនល្មើស​បណ្ដើរ​ចូល​រថយន្ត​, មេរៀន បង់សំណាញ់​ចាប់​ជនល្មើស និង​ប្រើ​ឧបករណ៍​សុវត្ថិភាព​, មេរៀន ក្បាច់គុន​, មេរៀន កីឡា​, មេរៀន​ប្រើប្រាស់​អាវុធ​វែង​ខ្លី​, មេរៀន​ព័ត៌មានវិទ្យា កុំព្យូទ័រ​, មេរៀន ប្រើប្រាស់​វិទ្យុទាក់ទង​និង​បំភ័ន្ត​អក្ខរៈ​, មេរៀន​ជីក​លេណដ្ឋាន​, មេរៀន​ឋានលេខា​, មេរៀន​ទ័ពព្រៃ ។​ល​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា ដោយសារ​បាន​ការហ្វឹកហ្វឺន​ជាប្រចាំ​ទាំងនេះហើយ ទើប​ធ្វើឲ្យ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ភាព​ស្ទាត់ជំនាញ ក្នុង​ការបង្ក្រាប​ប្រឆាំង​ជាមួយនឹង​ក្រុម​ជនសង្ស័យ ដែល​បង្ក​បាតុភាព បទល្មើស​គ្រប់​ទម្រង់ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ តែ​លោក​ក៏​ផ្តាំផ្ញើ​ដល់​គ្រូ​បង្គោល​របស់​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ដក​ពិសោធន៍​មេរៀន​បង្កើន​សមត្ថភាព​បំពេញបន្ថែម​នូវ​មេរៀន​ផ្សេងៗ តាម​ការវិវត្តន៍​របស់​សម័យ​កាលផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល