ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​)៖ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា នៅក្នុង​បរិបទ នៃ​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន គឺ​ការចូលរួម​ក្នុង​ការលើកកម្ពស់​សន្តិ​សុខ​ព័ត៌មាន ដែល​ចាំបាច់​ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម ដើម្បី​រួមចំណែក​ដល់​ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​។​

​ជាមួយគ្នានេះដែរ ក្រសួង​ព័ត៌មាន​បាន​បង្ហាញ​របា​យ​ការណ៍​នៃ​ការស្ទង់មតិ​នៅ​ទូទាំង​ប្រទេស​នៅក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​តំណាងឱ្យ​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា បាន​បង្ហាញ​លទ្ធផល​ថា អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ចំនួន ៨០,៨% បាន​វាយតម្លៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ថា​មាន​ភាពល្អប្រសើរ​។ ការវាស់វែង​ស​ន្ទ​ស្សន៍​ស្ថានភាព​សេរីភាព​សារព័ត៌មាន គឺជា​កត្តា​ចាំបាច់​សម្រាប់​ប្រទេស​នី​មួយៗ នៅលើ​សកលលោក ព្រោះ​វា​ជា​សូចនាករ​បង្ហាញ​ពី​លំហ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព សម្រាប់​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សង្គម​។​

​ក្នុងឱកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្ថាន​ភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២៦ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៦​នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អះអាង​ថា លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បង្កើត​ជា​មូលដ្ឋាន​ស្នូល​មួយ​សម្រាប់​ការដឹកនាំ គ្រប់គ្រង និង​តម្រង់ ទិសលើ​ការអនុវត្ត​សកម្មភាព​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានឱ្យដឹងថា ក្រសួង​ព័ត៌មាន​នឹង​បន្ត​លើកកម្ពស់​សន្តិសុខ​ព័ត៌មាន ពង្រឹងគុណភាព​សារព័ត៌មាន និង​ធានា​អធិបតេយ្យភាព​ព័ត៌មាន​របស់​កម្ពុជា ដែល​ក្នុងនោះ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទទួលបាន​ការការពា​រ និង​តម្លៃ​ខ្ពស់​ពី​សង្គម​ជាតិ​ទាំងមូល​ក្នុង​ក្រប​ខណ្ឌ​នីតិរដ្ឋ និង​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានឱ្យដឹងថា ក្រសួង​ព័ត៌មាន​នឹង​បន្ត​លើកកម្ពស់​សន្តិសុខ​ព័ត៌មាន ពង្រឹងគុណភាព​សារព័ត៌មាន និង​ធានា​អធិបតេយ្យភាព​ព័ត៌មាន​របស់​កម្ពុជា ដែល​ក្នុងនោះ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទទួលបាន​ការការពា​រ និង​តម្លៃ​ខ្ពស់​ពី​សង្គម​ជាតិ​ទាំងមូល​ក្នុង​ក្រប​ខណ្ឌ​នីតិរដ្ឋ និង​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្តថា ក្នុង​យុគសម័យ​ឌីជីថល ការវាស់វែង​ស​ន្ទ​ស្សន៍​ស្ថានភាព​សេរីភាព​សារព័ត៌មាន គឺ​រឹតតែ​មាន​សារៈសំខាន់ ដើម្បី​ពិនិត្យ​តុល្យភាព​រវាង​សេរីភាព និង​ការទទួលខុសត្រូវ ដើម្បី​បង្កើន​ភាពជឿ​ទុកចិត្តរ​បស់​សាធារណជន​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ មិនតែប៉ុណ្ណោះ​ការវាស់វែង​នេះ ក៏​នឹង​ជួយ​កំណត់​អត្តសញ្ញាណ​នៃ​បញ្ហា​ប្រឈម​ថ្មីៗ និង​បង្ហាញ​ឱ្យឃើញ​នូវ​កាលានុវត្តភាព​សម្រាប់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​នៅ​កម្ពុជា​ផងដែរ​។ សម្រាប់​កម្ពុជា ក្នុង​រយៈពេល ២​ឆ្នាំ រួចមកហើយ ដែល​ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ និង​រៀបចំ​ធ្វើ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​» សម្រាប់​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សម្រាប់​ឆ្នាំ​២០២៦ ដូច​ឆ្នាំ​មុនៗ​ដែរ ក្រសួង​ព័ត៌មាន​បាន​រៀបចំ​របា​យ​ការណ៍​នេះ​ឡើង ជាមួយ​គោលបំណង​សំខាន់​ចំនួន​៣ រួមមាន​ទី​១៖ ដើម្បី​វាយតម្លៃ​លើ​ខ្លួនឯង អំពី​ការរីកចម្រើន បញ្ហា​ប្រឈម និង​ចំណុច​ដែល​ត្រូវ​កែលម្អ​ក្នុង​វិស័យ​សារព័ត៌មាន ហើយ​ធានា​ថា​ការអភិវឌ្ឍ​វិស័យ​នេះ​មាន​ទិសដៅ​ច្បាស់លាស់​, ទី​២៖ ដើម្បី​ផ្តល់ព័ត៌មាន​ផ្លូវការ​ផ្អែកលើ​ទិន្នន័យ និង​ការពិត​ជូន​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ​ជំនួស​ឱ្យ​ការវាយតម្លៃ បែប​លម្អៀង​ដែល​មិន​បាន​ឆ្លុះបញ្ចាំង​នូវ​បរិបទ​ពិត​របស់​កម្ពុជា និង​ទី​៣៖ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន ការគោរព​ច្បាប់ ការទទួលខុសត្រូវ និង​បរិយាកាស​ព័ត៌មាន​ដែល​មាន​តុល្យភាព​រវាង​សេរីភាព និង​ស្ថិរភាព​សង្គម​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការស្ទង់មតិ​នៅ​ទូទាំង​ប្រទេស​នៅក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​តំណាងឱ្យ​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​បាន​បង្ហាញ​លទ្ធផល​ថា អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ចំនួន ៨០,៨% បាន​វាយតម្លៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ថា មាន​ភាពល្អប្រសើរ ដែល​នៅ​ក្នុង​នោះ​គឺ ៩,៦៥% បាន​វាយតម្លៃ​ថា​ល្អ​ណាស់ និង​៧១,២៣% បាន​វាយតម្លៃ​ថា​ល្អ​។ អ្នកចូលរួម​ស្ទង់​មតិ ៧៥,២៦% បាន​វាយតម្លៃ​ថា សណ្តាប់ធ្នាប់​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល