ទាន់ហេតុការណ៍
វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
0

កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ-វិមានសន្តិភាព ៖ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​ការទូត​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​កាណាដា និង​បាន​គូសបញ្ជាក់​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​កាណាដា នៅ​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្តរប​ស់​កាណាដា ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។ ទន្ទឹមនេះ​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​កាណាដា ក្នុង​ការជួយ​គាំទ្រ​ការរៀបចំ​របស់​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ នាពេល​ខាងមុខ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ ព្រមទាំង​បាន​បញ្ជាក់ថា គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កាណាដា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​តំបន់​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កាណាដា​-​អាស៊ាន លើ​វិស័យសេដ្ឋកិច្ច និង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា (ACFTA) ដែល​គ្រោង​នឹង​បញ្ចប់ និង​ចុះហត្ថលេខា នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​អបអរសាទរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​បាន​បង្ហាញ​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​, ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នឹង​បន្ត​រីកចម្រើន​រឹងមាំ និង​កាន់តែ​ស៊ីជម្រៅ ថែម​ទៀត​។ សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​កាណាដា ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព និង​ការស្តារ​និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​សក្កា​នុព​ល​ក្នុង​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បាន​រំលេច​អំពី​តួនាទី និង​បំណង​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា ក្នុង​ការជួយ​ជំរុញ និង​ត​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​-​កាណាដា ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ សម្ដេច​ធិបតី​បាន​បន្តទៀតថា កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​កម្ពុជា បង្កើត​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម នៅ​ប្រទេស​កាណាដា ដើម្បី​ជា​ស្ពាន​ត​ភ្ជាប់ និង​ជួយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ ក្នុង​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា ថែម​ទៀត​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​ជាស្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​កាណាដា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​អន្តរជាតិ​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​៖ ពាណិជ្ជកម្ម ការវិនិយោគ និង​សេដ្ឋកិច្ច​, ការពារជាតិ និង​សន្តិសុខ​, ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល