ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦​ដដែល​នេះ បន្ទាប់​ពី​ជំនួប​ជាមួយ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​។​

​ឯកឧត្តម​ជា ធី រិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោកជំទាវ និង​សហការី​នៅពេលនេះ​។ សម្ដេច​តេជោ​សង្ឃឹម​ថា​វត្តមានរប​ស់​លោក​ជំទាវ​អ្នកសម្របសម្រួល

​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នឹង​ញ៉ាំង​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អង្គការ​សហប្រជាជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្តទៀត​។ សម្ដេច​តេ​ជោក៏​អរគុណ​ចំពោះ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ប្រទេស​កម្ពុជា​នា​ពេលកន្លងមក​។

​នា​ឱកាស​នោះ លោកជំទាវ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ លោកជំទាវ និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ លោកជំទាវ​បាន​លើកឡើង​ថា​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​មាន​ទំនាក់ទំនង​ដ៏​យូរអង្វែង​និង​រឹងមាំ​ជាមួយគ្នា​នៅ​ពេល​កន្លងមក​។ លោកជំទាវ បាន​បញ្ជាក់​នូវ​ចំពោះមុខ សម្ដេច​តេជោ ថា​អង្គការ​សហប្រជាជាតិ​គឺ​រង់ចាំ​ជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច​ជាពិសេស​ការជួយជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ នៅក្នុង​នោះ​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​លោក​ជំទាវ​ហើយ​សម្ដេច​ក៏​បាន​ពិភាក្សា​ជាមួយ​ជាមួយ​លោក​ជំទាវ

​ដោយ​ផ្ដោត​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​ឆ្នាំ​២០៣០ ដែល​ដាក់​ចេញ​ដោយ​អង្គការសហប្រជាជាតិ ហើយ​ទាំង​សម្ដេច​តេជោ និង​លោកជំទាវ​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈប​មួយចំនួន​ដែល​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​កំពុង​ជួបប្រទះ​។ សម្រាប់ សម្ដេច​តេជោ គឺ​ដាក់​ជា​សំណួរ​ថា តើ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០​នេះ នឹង​សម្រេច​បាន​ដូច​នូវ​ការគ្រោងទុក​ឬក៏​យ៉ាងណា​? ។

​ភាគី​ទាំងពីរ​បាន​ផ្លាស់ប្ដូរ​នូវ​យោបល់​គ្នា​ជុំវិញ​រឿងនេះ បន្ថែម​ពីលើ​នេះ​សម្ដេច​តេជោ និង​លោកជំទាវ​ក៏​បាន​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​នាពី​បច្ចុប្បន្ន​ជាពិសេស​គឺ​បញ្ហា​សន្តិសុខ​ថាមពល​ដែល​កំពុង​កើតមានឡើង ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេង​ឡើងថ្លៃ​ដែល​ជា​កង្វល់​មួយ​សម្រាប់​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក្នុងនោះ​ក៏​មាន​កម្ពុជា​យើង​មួយ​ដែរ​។

​បន្ថែម​ពីលើ​នេះ​សម្ដេច​តេជោក៏បាន​លើក​ឡើង​ជាមួយ​នឹង​លោកជំទាវ​អំពី​ការចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការថែរក្សា​នូវស​ន្តិ​ភាព​របស់​ពិភពលោក​តាមរយៈ​ការបញ្ជូន​នូវ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​មួយចំនួន​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ក្នុង​ការចូលរួមចំណែក​នូវ​ការការពារ​សន្តិភាពរ​បស់​ពិភពលោក​ដែល​មាន​ប្រមាណ​១​ម៉ឺន​នាក់​កន្លងមកនេះ​ដែល​ជា​ការរួមចំណែក​មួយ​ដ៏​ធំ​។ លោកជំទាវ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាងខ្លាំង និង​សរសើរ​ចំពោះ​កម្ពុជា​ដែល​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ក្នុង​បុព្វហេតុ​នៃ​ការការពារ​នូវ​សន្តិភាព​របស់​ពិភពលោក​ដែល​ជា​ចំណុច​មួយ​ដែល​កម្ពុជា​បាន​ធ្វើ​នៅ​ពេល​កន្លងមក​។

​បន្ថែម​ពីលើ​នេះ​សម្ដេច​តេជោ និង​លោកជំទាវ ក៏​បាន​ពិភាក្សា​ទៅលើ​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​កង្វល់​រួម​របស់​ពិភពលោក​ទាំងមូល​ដែល​តម្រូវ​ឱ្យ​អង្គការសហប្រជាជាតិ​ក៏​ដូចជា​ប្រទេស​ជា​សមាជិក​នឹង​រួម​គ្នា​គិតគូរ​អំពី​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​នេះ​។

​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកជំទាវ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ និង​សហការី​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល