ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ឆ្លើយតប​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​

ឆ្លើយតប​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ឯកឧត្តម ទេព អា​ស្នារិ​ទ្ធ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៦ កាសែត WSJ បានសម្រេច​ចុះផ្សាយ​អត្ថបទ​ទស្សនៈ (Opinion Piece) ដោយ​បាន​ដកស្រង់​ខ្លឹមសារ​ចេញពី​លិខិត​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ញើជូន​ទៅ​កាន់​និពន្ធ​នាយក និង​អ្នកគ្រប់គ្រង​ការផ្សាយ​របស់ WSJ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កាសែត​នេះ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​ប្រើប្រាស់​ពាក្យ​ពាក្យ “Scambodia” ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ទោះបី​ស្ថិត​ក្នុង​សញ្ញា​អញ្ញ​ត្តិ (“ ”) និង​មាន​ការពន្យល់​ពី​និពន្ធ​ក៏ដោយ ក៏​ពាក្យ​នេះ​មានន័យ​បង្អាប់ ដែល​អាច​នាំឱ្យ​មាន​ការ​បកស្រាយ​ខុស​ចំពោះ​ប្រទេស​មួយ​ទាំងមូល និង​ប្រជាជន​កម្ពុជា​។ យើង​ជឿជាក់ថា ការផ្សាយ​ព័ត៌មាន ជាពិសេស​នៅក្នុង​សារព័ត៌មាន​អន្តរជាតិ​ធំៗ គួរតែ​ជៀសវាង​ការប្រើប្រាស់​ភាសា​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​រើសអើង ឬ​ការប៉ះពាល់​ដល់​កិត្តិយស​។​

​តាមរយៈ​អត្ថបទ​ទស្សនៈ​នេះ​ដដែល កាសែត​WSJ បាន​ទទួលយក​ការតវ៉ា​របស់​កម្ពុជា ដែល​បាន​បើកផ្លូវ​ឱ្យ​ពិភពលោក​បាន​ឃើញ​ពី​ការ​ពិត​អំពី​ជំហរ ឆន្ទៈ​ព្រមទាំង​កិច្ចខិតខំ​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​ទោះបីជា​មាន​ការចុះផ្សាយ​អត្ថបទ​ទស្សនៈ​ខាង​លើ​ក៏ដោយ ក៏​ក្រសួង​ព័ត៌មាន​នៅ​តែ​រក្សា​ជំហាន​ដាច់ខាត ក្នុង​ការទាមទារ​ឱ្យ​កាសែត WSJ ដក​ពាក្យ «Scambodia» ដែល​បាន​ប្រើ​ដែលជា​ពាក្យ​បង្អាប់ និង​បង្ខូច​កិត្តិយស​ឈ្មោះ​ប្រទេស​កម្ពុជា​ដូច​ដែល​បានស្នើ​ក្នុង​លិខិតផ្លូវការ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​។ ក្រសួង​ព័ត៌មាន​យល់ឃើញថា ការប្រើប្រាស់​ឈ្មោះ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព មក​ធ្វើជា​ឧបករណ៍​សម្រាប់​ចំណងជើង​បែប​អគតិ គឺជា​បង្ក​ការរើសអើង​ពូជសាសន៍ និង​ជា​ការរំលោភ​លើ​ក្រមសីលធម៌​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ទទួលយកបាន​។​

​ក្រសួង​ព័ត៌មាន នឹង​បន្ត​តាមដាន​ករណី​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​សមាជិក​ស្មើមុខស្មើមាត់​នៅក្នុង​សហគមន៍​អន្តរជាតិ និង​ក្នុងនាម​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​ក្នុង​តំបន់ ដែល​បាន​បន្ត​កិច្ចខិតខំ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​សូម​រំលឹក​ជូន​ផង​ដែរ​ថា បន្ទាប់​ពី​កាសែត​WSJ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួង​ព័ត៌មាន​បាន​ចាត់​វិធានការ​ឆ្លើយតប​ភ្លាមៗ ព្រោះ​អត្ថបទ​នេះ​បាន​ប្រើប្រាស់​ពាក្យពេចន៍​ខ្វះ​វិជ្ជាជីវៈ និង​មាន​ចរិត​លក្ខណៈ​វិទ្ធង្សនា​លើ​កិត្តិយស​ជាតិ​កម្ពុជា​។ ជាមួយ​លិខិត​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្រសួង​បាន​ស្នើសុំ​ការកែតម្រូវ​ជា​ផ្លូវ​នូវ​កំហុស​វិជ្ជាជីវៈ និង​ស្នើ​ផ្សាយ​អំពី​កិច្ចខិតខំ​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ បន្ថែម​លើ​នេះ​ទៀត អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​យក​ឈ្មោះ​ប្រទេស​កម្ពុជា ទៅ​លេងសើច​ភ្ជាប់​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​សកល ដែល​ទង្វើ​នេះ​គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អត្តសញ្ញាណ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​នៅលើ​ឆាក​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល