ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​
0

​រដ្ឋបាល​ខេត្ត​កំពត​ថា​នឹង​បង្កើន​ពង្រឹង​សកម្មភាព​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​នៅ​ឆ្នាំ​២០២១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ឆ្នាំ​២០២០​កន្លងទៅ លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត​មាន​លក្ខណៈ​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្នែក​ដទៃទៀត ដោយសារ​មាន​ការចូលរួម​សហកា​រ​គ្នា​បានល្អ​។ ហើយ​ជា​ទិស​ដៅ​នៅ​ឆ្នាំ​២០២១​នេះ អភិបាល​ខេត្ត​កំពត ណែនាំ និង​ដាក់​ទិសដៅ ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បង្កើន​ពង្រឹង​សកម្ម​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​ថែមទៀត ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​លើកទី​៣២ និង ធ្វើការ​បូកសរុប​លទ្ធផល​ការងារ ប្រចាំ ត្រីមាស​ទី​៤ ឆ្នាំ​២០២០ នា​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ អភិបាល​ខេត្ត​កំពត លោក ជាវ តា​យ បាន​មានប្រសាសន៍ថា សកម្មភាព​ការងារ​បម្រើ​ពលរដ្ឋ​ដូចជា ការផ្តល់​សេវា​រដ្ឋបាល សេវាសាធារណៈ ការងារ​អភិវឌ្ឍន៍ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សុវត្ថិភាព ក្នុង​ភូមិសាស្ត្រ​ខេត្ត និង​សន្តិសុខ​នៅ​ជាប់​ព្រំដែន​ខេត្ត​កំពត និង​ខេត្ត​គៀន​យ៉ាង​(​កម្ពុជា​-​វៀតណាម ) មាន​លក្ខណៈ​ល្អប្រសើរ​គួរឲ្យកត់សំគាល់ និង​ថា​ការងារ​សំខាន់ នៅ​ចំពោះមុខ សម្រាប់​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កំពត​ត្រូវតែ​បន្ត​បង្កើន​ពង្រឹង សកម្មភាព​ការងារ ឲ្យមាន​ប្រសិទ្ធភាព​ទ្វេរ​ដង​បន្ថែមទៀត​។​

​លោក ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ និង​បង្កើន​ជំនឿ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​បន្តទៀត លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​នៅ​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​កំណត់​ទិសដៅ ការងារ​ភារកិច្ច​ជាច្រើន សម្រាប់​អនុវត្ត​បន្ត ទាំង​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ការរៀបចំ​វេទិការ​សាធារណៈ​ស្ដីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ការងារ​ដោះស្រាយ​បញ្ហា សំណូមពរ​តម្រូវការ ភាពខ្វះខាត​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ មុន​នឹង​ឈាន​ដល់​ការអនុវត្ត​ច្បាប់​។​

​លោក​អភិបាលខេត្ត​បាន​បន្ត​ក្រើនរំលឹក​ដល់ អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ចាប់ពី​ពេលនេះ​ទៅ ត្រូវ​បង្កើន និង​ពង្រឹង​សកម្មភាព​ការងារ ឲ្យបាន​សស្រាក់សស្រាំ និង​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ពិសេស​ការចូលរួម រក្សា​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​មូលដ្ឋាន ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពសុខសាន្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល