ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន ១០​គ្រួសារ​នៅ​ស្រុក​ដំណាក់​ចង្អើរ​បានទទួល​អំណោយ សង្គ្រោះបន្ទាន់​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រី​ប្រតិបត្តិ រួម​ជាមួយ​លោកស្រី គឹម ច​ន្នី អភិបាលស្រុក និង ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ដំណាក់​ចង្អើរ និង សហការី ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ឃុំ ភូមិ បាន​ចុះ​ពិនិត្យ​ស្ថានភាព និង នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ទៅ​ឧបត្ថម្ភ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​ខ្យល់ក​ន្ទ្រា​ក់​កាល​ពី​ម្សិលមិញ​។​

​អំណោយ​សង្គ្រោះ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប នាំយក​ទៅ​ជួយ​ឧបត្ថម​នាពេលនោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន តង់​ធំ​០១ អាវ​៦ និង ថវិកា សម្រាប់​គ្រួសារ​រង​ការខូចខាត​ធ្ងន់ ចំនួន​៤​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ៣០ ម៉ឺន​រៀល គ្រួសារ​ខូចខាត​មធ្យម ចំនួន​១​គ្រួសារ ទទួលបាន ១៥ ម៉ឺន​រៀល និង គ្រួសារ​ដែល​រង​ការខូចខាត​ស្រាល ចំនួន​៥​គ្រួសារ ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា បាន​សម្តែង​នូវ​ការចូលរួម​សោកស្តាយ​ចំពោះ​ការ​ខួច​ខាត​ទ្រព្យសម្បត្តិ ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​តែងតែ​នឹករលឹក និង គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ទូទាំងប្រទេស ដោយ​គ្មាន​ការរើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​អភិបាលខេត្ត បាន​បន្តថា អំណោយ​សង្គ្រោះ​ដែល​នាំយកមក​ចែកជូន នាពេលនេះ គឺ​គ្រាន់តែ​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​មួយគ្រា​ប៉ុណ្ណោះ ហេតុ​នេះ​បងប្អូន​ត្រូវ​បន្ត​ខិតខំ​បង្កបង្កើន​ផល​បន្ថែមទៀត ទាំង​ដំណាំ​ស្រូវ ទាំង​ដំណាំ​រួមផ្សំ​ផ្សេងៗ ឲ្យបាន​ច្រើន ទៅ​តាម​ទីកន្លែង និង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ទើប​ធានា​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះធម្មជាតិ ព្រោះ​បច្ចុប្បន្ននេះ ពេល​មាន​ភ្លៀង​ផ្គរ​រន្ទះ តែងតែ​មាន​ខ្យល់ក​ន្ទ្រា​ក់មក​ជា​មួយ ដែល​អាច​បង្ករ​គ្រោះថ្នាក់ ជាយថាហេតុ​។ ជាមួយ​នេះ​លោក​ក៏​បាន​កោត សរសើរ ចំពោះ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន រាល់​ពេល​កើតមាន​គ្រោះអាសន្ន តែងតែ​បាន​ផ្តល់​ដំណឹង មក​ដល់​សាខា​កាកបាទ​ក្រហម​ដើម្បី​ជួយសង្គ្រោះ​ទាន់​ពេលវេលា​។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩ ខណៈ​មេឃ​កំពុង​ភ្លៀង លាយឡំ​ជាមួយ​នឹង​ខ្យល់ក​ន្ទ្រា​ក់ ក៏​បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​ស្ថិត​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ត្រូវ​រង​ការខូចខាត​ដោយសារ​អំណាច​គ្រោះធម្មជាតិ ក្នុងនោះ​មានផ្ទះ​០៣​ខ្នង​នៅ​ភូមិរ​នេស ឃុំ​ពងទឹក និង​០៧​ខ្នង​ទៀត ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល នៃ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល