ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង​តម្រង់​ទិសលើ​ការអនុវត្ត​ផែនការ​សកម្មភាព​អភិ​វឌ្ឃន៌​វិស័យ​កសិកម្ម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ ២០២១ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង​តម្រង់​ទិសលើ​ការអនុវត្ត​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ធ្វើ​យ៉ាងណា​ឲ្យបាន​សមស្រ​ប​ទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ជាតិ សេដ្ឋកិច្ច​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុង​បរិបទ​នៃ​ការ​រី​រាលដាល​ជា​សកល​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ទីប្រឹក្សា ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​ប្រតិភូ ឯកឧត្តម លោក លោកស្រី​ជា​ថ្នាក់​ដឹកនាំ​អង្គភាព និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​យ៉ាងច្រើន​កុះករ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កំលាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ទទួលខុសត្រូវ ជម្នះ​បាន​នូវ​រាល់​ឧបសគ្គ បញ្ហា​ប្រឈម និង​សហការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ នេះ​បាន​យ៉ាង​ល្អប្រសើរ សម្រេច​ទទួលបាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់ជា​បន្តបន្ទាប់ បើ​ទោះបី​យើង​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

ជាក់ស្តែង រដ្ឋបាល​ជលផល​បាន​បង្ហាញ​ឲ្យឃើញ​អំពី​សមិទ្ធផល​វិជ្ជមាន​ជា​ច្រើន​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍​ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី ០៥ ហើយ​ស្ថាប័ន​ផ្សេងៗ​ទៀត​កំពុង​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​ក្នុង​ឆ្នាំ​២០២០ របស់​ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ មុន​ឈានទៅ​រៀបចំ​មហាសន្និបាទ​បូល​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំ​ឆ្នាំ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​មហា​គ្រួសារ​កសិកម្ម​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ គឺជា​ផែនទី​បង្ហាញផ្លូវ​យ៉ាង​ច្បាស់​មួយ​សម្រាប់​យើង​ដើរ​ឲ្យដល់​គោលដៅ ព្រម​ជាមួយ​ឆន្ទ​: ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​តាម​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​ជាតិ​។ ហេតុដូច្នេះ ទាមទារ​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង សហការ​រួមគ្នា ប្រកបដោយ​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់ និង​ឆន្ទៈ​ម្ចាស់ការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​សំដៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​នេះ​។

លោក​បាន​បន្តថា ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​ឆ្លងកូវី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​វិស័យ​កសិកម្ម ដោយ​បាន​ជំរុញ គាំទ្រ ឧបត្ថម្ភ​ថវិកា និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ ជា​ពិសេស​ក្រសួង​ត្រូវ​ខិតខំ​បង្កើន និង​ពង្រឹង​ភាពជា​ម្ចាស់​ក្នុង​ការផលិត ធានា​បាន​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល តាមរយ​:​ការចិញ្ចឹម​ត្រី កង្កែប បក្សី សត្វពាហន​: និង​ដំណាំ​ស្បៀង​ផ្សេងៗ​ទៀត ជា​លក្ខណ​គ្រួសារ ក្នុង​ក្របខ័ណ្ឌ បច្ចេកទេស​សមស្រប សាមញ្ញ ប្រើប្រាស់​រយ​:​ពេល​ខ្លី ចំណាយ​ទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ ក្នុងខណ​:​ដែល​វិស័យ​មួយចំនួន​កំពុង​ជួប​វិបត្តិ​។

អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្រសួង​បាននិងកំពុង​ជំរុញ​បន្ថែម​ដល់​សហគមន៍ កសិករ ផលិតករ​ខ្នាតតូច និង​មធ្យម សហការ​ធ្វើ​ការដាំដុះ ចិញ្ចឹមសត្វ និង​ត្រី​ជាមួយ​វិស័យ​ឯកជន​តាមរយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានាបាន​នូវ​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ និង​ស្ថិរភាព​តម្លៃ ព្រម​ជាមួយ​ការលើកទឹកចិត្ត ជំរុញ គាំទ្រ​វិស័យ​ឯកជន សហគ្រាស​ខ្នាត​តូច មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា វិនិយោគ​លើ​វិស័យ​កែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ក្នុង​ស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​

ក្នុង​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​យ៉ាងច្បាស់​ថា វិថី​ដែល​ក្រសួង​ត្រូវ​ធ្វើដំណើរ​នៅ​វែងឆ្ងាយ ត្រូវការ​ពេលវេលា និង​ប្រើប្រាស់​ថវិការដ្ឋ​ឲ្យមាន​ប្រសិទ្ធ ភាព តម្លាភាព សុគត​ភាព ដើម្បី​ធានា​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យមាន​លក្ខណៈ​ទំនើប ឆ្លាត​វៃ នវានុវត្តន៍ ភាព​ប្រកួតប្រជែង និង​និរន្តរភាព​។

ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ការណែនាំ​បន្ថែម និង​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​មួយចំនួន​សម្រាប់​ធ្វើជា​មូលដ្ឋាន​គ្រឹះ​យកទៅ​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល ក្នុងនោះ​មាន​ជាអាទិ៍​៖
– ការធ្វើកំណែទម្រង់​ឲ្យបាន​ស៊ីជម្រៅ​លើ​គ្រប់​អនុវិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ​
– អង្គភាព​ជំនាញ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​រាល់​គម្រោង ឬ​កម្មវិធី​ដែល​កំពុង​ដំណើរការ ធ្វើយ៉ាងណា​តម្រង់​ទិសដៅ​អភិវឌ្ឍន៍​ឲ្យចំ​គោលដៅ ឆ្លើយតប​តាម​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​
– មន្ទីរ​កសិកម្ម រាជធានី​-​ខេត្ត​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​លើ​រាល់​គម្រោង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ជាក់ ស្តែង​របស់ខ្លួន ថា​តើ​បាន​ឆ្លើយតប​តាម​អ្វី​ដែល​ពលរដ្ឋ​ចង់បាន ឬ​យ៉ាងណា​?
– ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​តម្រង់​ទិសដៅ​ឲ្យបាន​សម ស្រប​តាម​ការវិវត្តន៍​របស់​សង្គម និង​សេដ្ឋកិច្ច ជាពិសេសរ​បត់​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩
– អង្គភាព​ជំនាញ មន្ទីរ ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន ត្រូវ​សហការ​អនុវត្ត​បច្ចេកវិទ្យា​វៃឆ្លាត ប្រើប្រាស់​ធាតុ​ចូល​ឲ្យមាន​ប្រសិទ្ធភាព សំដៅ​ធ្វើឲ្យ​កសិផ​លអាច​ប្រកួតប្រជែង កាត់បន្ថយ​ថ្លៃដើម ធានា​គុណភាព សុវត្ថិភាព​ស្រប​តាម​តម្រូវការ ស្តង់ដា​ទីផ្សារ​
– គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​គិតគូ​ពី​ខ្សែ​ច្រវាក់​តម្លៃ ខ្សែ​ច្រវាក់​ផលិតកម្ម ជំរុញ​ដំណើរកា​រក​សិ​-​ធុរកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ភ្ជាប់​ទីផ្សារ​កសិផល​តាម​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​យន្តការ​ភាព​ជា​ដៃគូ​រវាង “​រដ្ឋ​-​ឯកជន និង​អ្នក​ផលិត​”
– ពង្រឹង​សាមគ្គីភាព ការដឹកនាំ ការគ្រប់គ្រង​មន្ត្រី​ក្នុង​ស្ថាប័ន​នី​មួយៗ​ឲ្យបាន​ល្អ​។ ពង្រឹង និង​អនុវត្ត​ឲ្យបាន​ម៉ឺងមាត់ ហ្មត់ចត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវ លក្ខន្តិក​មន្ត្រីរាជការ និង​សេវាសាធារណ​:
– បន្ត​ធ្វើ​ការងារ​នៅ​មូលដ្ឋាន​មូលដ្ឋាន​ដែល​ទទួលបន្ទុក​ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ត្រួតពិនិត្យ តាមដាន​នូវ​រាល់​ភាព​អសកម្ម ឬ​បញ្ហា និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល