ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

អភិបាល​ខេត្ត​កំពត ណែនាំ​ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​អនុវត្ត​បទបញ្ជា​សម្ដេច​តេជោ​ហ៊ុន សែន ដើម្បី​បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​ទទួលបាន​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការដាក់​វិធានការ​រឹតបន្តឹង​ឱ្យ​អាជ្ញាធរ​ខេត្ត ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ការបង្ការ​ទប់ស្កាត់​នៃ​ការ​នាំចូល មេ​រោគកូ​វីដ​១៩​មក​ក្នុង​ប្រទេស ពិសេស​ការ​ផ្ទុះឡើង​នៅ​ក្នុង​សហគម​ន៍​មួយ​ចំនួន​នៃ​ប្រទេស​វៀតណាម​ពេល​ថ្មីៗ​នេះ​។​

​ដើម្បី​អនុវត្ត​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត​មួយចំនួន នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ ២០២១ បាន​ចុះ​ទៅ​ដល់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ស្រុក សមត្ថកិច្ច​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ ឈរជើង​តាម​ច្រកទ្វារ និង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដើម្បី​ដាក់​ជា​វិធានការ រឹតបន្ដឹង​ឲ្យ​អនុវត្ត បាន​ម៉ឺងម៉ាត់ ពី​បញ្ហា​ការបង្ការ​ទប់ស្កាត់ ការនាំ​ចូល​មេ​រោគកូ​វីត​១៩​មក​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា បើទោះបី​រយៈពេល​កន្លងមក អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង​តាម​ច្រកទ្វារ​និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម បាន​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​ក្រសួងមហាផ្ទៃ ក្នុង​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ត​១៩​មាន​លក្ខណៈ​ល្អប្រសើរ​យ៉ាងណាក្ដី ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ គ្រប់​អាជ្ញាធរ​ស្រុក កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​នៅ​ច្រកទ្វារ និង​ឈរជើង​តាម​បណ្ដា​ខ្សែ​បន្ទាប់​ព្រំដែន​គោក​និង​ព្រំដែន​ទឹក កម្ពុជា​-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងអស់ ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត បទបញ្ជា​របស់​សម្ដេច​តេជោ​ហ៊ុន សែន ក្នុង​ការបង្ការ​ទប់ស្កាត់​ការនាំ​ចូល​នៃ​ជំងឺ​កូវី​ដ​១៩​ពី​បណ្ដា​ប្រទេសជិតខាង​ជាប់​ព្រំដែន​។ ជា ពិសេស​សម្រាប់​ខេត្ត​កំពត​ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឲ្យបាន​ម៉ឺងម៉ាត់​និង​មាន​ប្រសិ​ទ្ធភាព​ដាច់ខាត​។​

​លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដាក់​ជា​វិធានការ ដល់​កងកម្លាំង​សមត្ថកិច្ច​ឈរជើង តាម​ច្រកទ្វារ​និង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​គោក​ព្រំដែន​ទឹក​រវាង​កម្ពុជា​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងអស់​។ ស្ថិតនៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ គឺ​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ករណី​ដែល​មិន​មាន​ការចាំបាច់​ធំដុំ​បំផុត ហើយ​ចំពោះ​ការវិល​ចូល​មក កម្ពុជា​វិញ​មិន​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ ឬ​បរទេស​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ជា​ដាច់ខាត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​គ្មាន​ការលើកលែង​។ ពិសេស​ផងដែរ​ក៏​ត្រូវ​រឹតបន្តឹង​ហាមឃាត់​មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​ការលួ​ច​ចេញ​ចូល​តាម​បណ្តា​ច្រករបៀង​ទាំងអស់ ព្រមទាំង​ព្រំដែន​ទឹក​ក៏​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ផងដែរ​។​ចំពោះ​រាល់​ទំនិញ​ចេញ​ចូល ត្រូវ​ឱ្យមាន​ដំណើរការ​ធម្មតា ប៉ុន្តែ​ត្រូវ​ត្រួតពិនិត្យ ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល