ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ របស់​រដ្ឋបាល​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ខេត្តកំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលាខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាឱកាស​នេះ​រួមមាន លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត កម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​ប្រមាណ​២០០​នាក់​។​

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ជម្រាបជូន​អំពី​មុខសញ្ញា​នៃ​គ្រោះមហន្តរាយ ក្នុង​ខេត្ត​កំពត និង​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​ជាមួយ​កាកបាទ​ក្រហម និង​សប្បុរសជន បាន​ដោះស្រាយ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ កន្លងមក​។ ហើយ​លោក​អភិបាលខេត្ត បាន​បញ្ជាក់​អំពី​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត​រួមមាន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អង្គការ​ជាតិ អន្តរជាតិ ក្នុង​ការបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​លំដាប់ថ្នាក់ ដោយ​ត្រៀម​បម្រុង កៀរគរ​ធនធាន ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ពេល​មាន​គ្រោះអាសន្ន និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ប្រកាស​ឲ្យដឹង​មុន​ពី​គ្រោះអាសន្ន (១២៩៤) និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ព្រម​ជាមួយ​នេះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​បាន​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​ខ្ពស់ អញ្ជើញ​ចុះ​បំពេញ​បេសកកម្ម​ដោយផ្ទាល់​នៅលើ​ទឹកដី​ខេត្ត​កំពត​នាពេលនេះ​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សហការ​គ្នា​បាន​ល្អ​ក្នុង​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​កន្លងមក ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែល​មកពី​បណ្តា​ក្រុង ស្រុក​ចំនួន ៨៣​នាក់ ក្នុង​១​នាក់ ទទួលបាន​ថវិកា ៥០០០០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល