ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

​សម្ដេច​ក្រឡាហោម ស ខេង ៖ សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​អោយ​ច្បាស់ លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មក​កាន់​កម្ពុជា​ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​កន្លង​ទៅ​ថ្មីៗ​នេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​ថា​សមត្ថ​កិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​អោយ​បាន​ច្បាស់​លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មក​កាន់​កម្ពុជា ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​កន្លង​ទៅ​ថ្មីៗ​នេះ​។

​សម្តេច​ក្រឡាហោម បញ្ជាក់​ដូច្នេះ​ថា «​ឥឡូវនេះ​យើង​ឃើញថា គ្រឿងញៀន ហាក់បីដូចជា មាន​ចរាចរណ៍​កាន់តែច្រើន យើង​ចាប់​បាន​កាន់តែ​ច្រើន ហើយ​ឥឡូវនេះ យើង​បន្ដ​សិក្សា​បន្ដទៀត តើ​មូលហេតុ​អ្វី​ខ្លះ​?​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ចាប់​បាន​គ្រឿងញៀន​ជាង​៥០០​គីឡូក្រាម យក​ទៅ​លាក់ទុក​នៅ​លើ​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ឥឡូវ​សមត្ថកិច្ច បាន​ប្រមូល​ទុក​អស់ហើយ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា គ្រឿងញៀន​ជាង​៥០០​គីឡូ​ក្រោម ដែល​រឹបអូស​យក​មក​បាន​នៅ​ខេត្ត​ព្រះសីហនុ មិនមែន​ប្រើប្រាស់​នៅ​កម្ពុជា​ទាំងអស់​នោះ​ទេ តែ​ក្រុម​ទាំងនោះ​បាន​យក​ទៅ​បន្ដ​បែងចែក​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដូចជា វៀតណាម ថៃ ជាដើម ដែល​ធ្វើឡើង​តាមផ្លូវ​សមុទ្រ​។​ស្របពេលនោះ​ផង​ដែរ​សម្ដេច​ក្រឡាហោម​ស​ខេង​ក៏​បាន​ណែនាំ​ទៅ​ដល់​សមត្ថកិច្ច​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​បន្ដ​ពង្រឹង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕
​ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល