ទាន់ហេតុការណ៍
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​
0

​លោក​អភិបាលខេត្ត បាន​ដឹកនាំ អភិបាលក្រុង​កំពត ចៅសង្កាត់ ប្រធាន​មន្ទីរ​អង្គភាព ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ដល់​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ អភិបាលក្រុង​កំពត ចៅសង្កាត់ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រជុំ​លើ​រថយន្ត ដើម្បី​ចុះ​ពិនិត្យ​ដល់​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​។​

​ចំពោះ​ទីតាំង​ប្រព័ន្ធ​រំដោះ​ទឹក​ដែល​បាន​ចុះ​ពិនិត្យ​រួម​មាន ដូចជា​នៅ​ក្រោយ​បឋមសិក្សា​ពិជ័យ​ឧត្តុង្គ ,​នៅលើ​ផ្លូវ​លាន​ស្រូវ ត្រង់​ព្រំប្រទល់ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ,​នៅ​បណ្តោយ​ផ្លូវ​រថភ្លើង លើផ្លូវ​មា​កេង ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត និង​នៅត្រង់ចំណុច​បេនឡាន​ខេត្តកំពត​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដោយ​ស្នើ​ដល់​អភិបាលក្រុង​កំពត និង​ចៅសង្កាត់​ទាំង​ប្រាំ ត្រូវ​ហាមឃាត់​មិនឲ្យ​មាន​ការសាងស​ង់​រោង តូប លើ​ចិញ្ជើមថ្នល់ និង​ហាម​មិនឲ្យ​មាន​ការ ចាក់​ដី​ដោយ​មិន​មាន​កប់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​។ ស្នើ​ឲ្យ​ចៅ​សង្កាត់​ទាំង​ប្រាំ កាប់​មែកឈើ ឲ្យបាន​ស្អាតនៅតាម​បណ្តោយ​ដងផ្លូវ​។ ហើយ​លោក​អភិបាល​ក្រុង​ត្រូវ​ពិនិត្យ​សណ្តាប់ធ្នាប់​នៅ​ចំណុច បេនឡាន កុំឲ្យ​មាន​ភាពអាណាធិបតេយ្យ និង​ត្រូវ​ពិនិត្យ ជួសជុល​គំរប​លូ​នៅក្នុង​ក្រុង​ទាំងអស់ឲ្យ​បាន​ស្អាត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល