ទាន់ហេតុការណ៍
ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ
0

​សម្តេច តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ AstraZeneca មុនគេ នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មីនា នេះ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ AstraZeneca/SII នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ នេះ​ជា​វ៉ាក់សាំង​ទី​២​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា បន្ទាប់​ពី​វ៉ាក់សាំង​ចិន Sinopharm ដែល​បើក​យុទ្ធនាការ​ចាក់​ដំបូង កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន គឺជា​មនុស្ស​ដំបូង​ដែល​បាន​ចាក់​។​

​វ៉ាក់សាំង AstraZeneca/SII គឺជា​វ៉ាក់សាំង​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ វ៉ាក់សាំង​នេះ​ជា​ផលិតផល​របស់​អង់គ្លេស និង​ផលិត​នៅ​ឥណ្ឌា ហើយ​បាន​ដឹក​មកដល់​កម្ពុជា​ក្នុង​ដំណាក់កាល​ដំបូង​ចំនួន (៣២៤,០០០ ដូស​) កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ ២០២១​។​

​កន្លងមក ប្រមុខ​រដ្ឋាភិបាល បាន​បង្ហាញ​ពី​បំណង​ចាក់​វ៉ាក់សាំង ស៊ីណូ​ហ្វាម ដែល​ជា​ជំនួយ​របស់​ចិន​ផង​ដែរ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារ​តែ​វ៉ាក់សាំង​នេះ បានកំណត់​អាយុ​របស់​អ្នក​ចាក់​ត្រឹម​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយឡែក វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca/SII) មិនបាន​កំណត់​អាយុ​អ្នក​ចាក់​នោះឡើយ​។​

​នៅ​ថ្ងៃ​ដដែល សម្តេច ប៊ុន រ៉ានី ហ៊ុន សែន​, សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ផ្សេងទៀត ក៏បាន ចាក់ AstraZeneca ដូសដំបូង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល