ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​
0

កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដោយ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​-​ស្រុក​កៀនស្វាយ ៖ កម្លាំង​សមត្ថកិច្ច​កិច្ច​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ក្របួច​ជនសង្ស័យ​ពីរ​នាក់​អ្នកពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ នឹង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ ព្រហស្បតិ៍ ១៣​រោច​ខែ ផល្គុន ឆ្នាំ ជូត​ទោ សក័ ព​.​ស​២៥៦៤ ត្រូវ​ថ្ងៃ​ទី ១១ ខែ មិនា ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង ៣០ នាទី​ដែល​ស្ថិត​នៅ​ចំណុច ផ្ទះសំណាក់​ស្នាមញញឹម​ថ្មី ក្នុងភូមិ ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ចំនួន ០២ នាក់​ប្រុស​(​ឃាត់ខ្លួន​)១/ ឈ្មោះ យ៉ែម រតនះ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ (​ខ្មែរ​) មុខរបរ​មិ​ពិត មាន​ទីលំនៅ ភូមិ កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)២/ ឈ្មោះ ពៅ កក្កដា (​ហៅ​ក​យ​) ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ (​ខ្មែរ​) មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) ។​

​វត្ថុតាង​ចាប់​យក​រួមមាន​:១/ ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣ កញ្ចប់ ធំ ០២ កញ្ចប់ . តូច ០១​កញ្ចប់​២/ ទូរ​សព្ទ័​ដៃ ០១ គ្រឿង ម៉ាក Samsung​ពណ៌​ស​(​លេខ​០៧០៧៥១៦៤៣)
៣/ សម្ភា​រះ​វេច​ខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ដោយ​ទទួលបាន​ពត៌មាន​តាម​រយះ​ទូរ​សព្ទ័​ពី​ម្ចាស់​ផ្ទះសំណាក់​ស្នាមញញឹម​ថ្មី បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​មុខសញ្ញា​ចំនួន​០២ នាក់​ភេទ​ប្រុស​គួរអោយ​សង្ស័យ​(​ប្រើប្រាស់​គ្រឿងញៀន​) បាន​មក​ជួល​បន្ទប់​លេខ ១០​ដេក ក្រោយពី​ទទួលបាន​ពត៌មាន​ភ្លាម​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការណ៍​ជាមួយ​កំលាំ​ង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក បាន​ចុះ​ទៅ​ដល់​ចំនុច​ផ្ទះសំណាក់​ខាងលើ បន្ទប់​លេខ​១០ ក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់​ខាងលើ នឹង​ដកហូត វត្ថុតាង ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់ (​ធំ​០២​កញ្ចប់ តូច​០១​កញ្ចប់​) នឹង​សម្ភា​រះ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត រួច​កម្លាំង​សមត្តកិច្ចក៍​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ រួមទាំង វត្ថុតាង យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ដើម្បី​សួរនាំ ។​

​នៅ​ចំពោះមុខ​សត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ខាងលើ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ដែល​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ស្រី​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) នៅ​ម្តុំ​ក្តាន់​ពីរ ក្រុងភ្នំពេញ ដើម្បី​យក​មក​វេច​ខ្ចប់ ជា​កញ្ចប់​តូចៗ​ចែកចាយ​បន្ត ។​

​ក្រោយ​ពី​សួរនាំ​រួច កម្លាំង​សមត្តកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ០២​នាក់ រួម​នឹង​វត្ថុតាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល