ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​

ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព ល្អ សូម​ចូលរួម​បរិច្ចាគ​ឈាម ទាំងអស់គ្នា ចំពោះ​ការបរិច្ចាគ​ឈាម នេះ ប៉ុន្តែ មិនមែន​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌​តែ​មួយ​ប៉ុណ្ណោះ​ទេ ជា​ការ​ធ្វើ​បុណ្យ​មួយ​ដ៏​មាន​សទ្ធា​ជ្រះថ្លា ដើម្បី​ជួយសង្គ្រោះ ជីវិត​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​ការលើកទឹកចិត្ត​បែបនេះ របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន ធ្វើឡើង​នៅ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៥​នេះ ក្នុងឱកាស ដែល​ឯកឧត្តម និង​លោកជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធាន កិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ សាខា ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ ក្រសួង​ព័ត៌មាន រួម​គ្នា​បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «​មន្ត្រី ក្រសួង​ព័ត៌មាន រួម​គ្នា​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត មនុស្ស​»​។ ការបរិច្ចាគ​ឈាម​ធ្វើឡើង​នៅក្នុង​គោលបំណង​ចូលរួម ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា បុគ្គល​ដែល​បាន​ផ្តល់​ឈាម ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស គឺ​មាន​អារម្មណ៍​ជ្រះថ្លា ហើយ​ការ បរិច្ចាគ​ឈាម មិនមែន​ត្រឹម​ជា​ការងារ​មនុស្សធម៌​នោះទេ ប៉ុន្តែ ជា ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ អាយុជីវិត​មនុស្ស​បាន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​បន្ថែមថា ការផ្តល់ ឈាម ជា​ការ​ធ្វើ​បុណ្យ​មួយ​ដ៏​មាន​សទ្ធា​ជ្រះថ្លា ឈាម​របស់​យើង ដែល​ផ្តល់ឱ្យ មានន័យ​ថា ជីវិត ដូច្នេះ ការចូលរួម​បរិច្ចាគ​ឈាម គឺជា​សកម្មភាព​មនុស្ស​ធម៌​មួយ​ដែល​បាន​ចូលរួម​ជួយ​ជីវិត​របស់ មនុស្ស​តែ​ម្តង​។ ខណៈ​តម្រូវការ​ឈាម​សម្រាប់​ជួយសង្គ្រោះ​ជីវិត របស់​មនុស្ស​ប្រចាំថ្ងៃ​កាន់តែ​ច្រើនឡើង និង​ជា​រឿង​ដែល​ចាំបាច់ ផងដែរ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​បន្ថែមថា បើ​និយាយ​តាម​ធម៌​ព្រះពុទ្ធ វិញ ការ​ធ្វើ​ទាន​តាមរយៈ​ការ​ផ្តល់​ឈាម ជា​អានិ​សង្ឃ​មួយ​ខ្ពស់ ដែល​បាន​ចូលរួម​ផ្តល់​ជីវិត​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម ជា​ចាំបាច់ សម្រាប់​សង្គ្រោះ​ជីវិត​ចេញពី​មច្ចុរាជ​។ លោក​ជឿជាក់ ថា បុគ្គល​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម នឹង​មាន​អារម្មណ៍​ជ្រះថ្លា និង​បញ្ជាក់​ថា​ខ្លួន​មិន​បាន​ស្តាយក្រោយ​នោះទេ ចំពោះ​ការសម្រេច ចិត្ត​ផ្តល់​ឈាម​របស់​ខ្លួន ពី​ព្រោះ​ឈាម​ដែល​បាន​ដែល​បាន​បរិច្ចាគ គឺជា​ការជួយ​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​។ ការ​ធ្វើ​បុណ្យ អ្វី​ក៏ដោយ គឺ​មិន​ស្មើ​នឹង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ​ទេ​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ ក្រសួង​សុខាភិបាល បានឱ្យដឹងថា តម្រូវការ​ឈាម​ក្នុង ឆ្នាំ​២០២៤​កន្លងមក មជ្ឈមណ្ឌល​ត្រូវការ​ឈាម មួយ​ប្លោក ដើម្បី ជួយសង្គ្រោះ​ជីវិត អ្នកជំងឺ​រៀងរាល់ ៥​នាទី​ម្តង​។ តម្រូវការ​ឈាម ប្រចាំ​ថ្ងៃ​សរុប​មាន​ជាង​៣០០ ទៅ​៣៥០​ប្លោក នៅ​រាជធានី ភ្នំពេញ​។ តម្រូវការ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជិត​១៤៣,១៤៣​ប្លោក ហើយ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន គ្របដណ្តប់​ជាង ៧៥% នៃ​ការផ្គត់ផ្គង់​ឈាម​ទូទាំងប្រទេស​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បន្ថែមថា ប៉ុន្តែ ការទទួល​អំណោយ ឈាម​តាមរយៈ​សប្បុរសជន​ដោយ​ស្ម័គ្រចិត្ត និង​មិន​ទទួល​កម្រៃ​​ឆ្លើយតប​បាន​តែ ២៥% នៃ​តម្រូវការ​ក្នុង​ប្រទេស​យើង​តែប៉ុណ្ណោះ ក្នុង​ខណៈ​ដែល​ប្រទេស​ជិតខាង ការបរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត អាច​ផ្គត់ផ្គង់​រហូតដល់​លើសពី ៩០%​នៃ​តម្រូវការ នេះ​បើ​យោង តាម​ទិន្នន័យ​របស់ អង្គការ​សុខភាព ពិភពលោក​។ លោក វេជ្ជបណ្ឌិត បាន​ជម្រាប​ជូន​បន្ត​ថា ការបរិច្ចាគ​ឈាម​មិន​ប៉ះពាល់​​ដល់​សុខភាព​ទេ ហើយ​ឈាមមាន​ប្រភព​តែមួយគត់ គឺ​ពី​មនុស្ស​​មិន​មាន​រោងចក្រ​ណា​អាច​ផលិត​បាន​ទេ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល