ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ដំណឹង​បុណ្យ​គម្រប់​ខួប ៧ ថ្ងៃ របស់​ឧបាសិកា ឃីម សុ​ខួ​ន ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុង​ជន្មាយុ ៦៤ ឆ្នាំ ដោយ​រោគាពាធ​

ដំណឹង​បុណ្យ​គម្រប់​ខួប ៧ ថ្ងៃ របស់​ឧបាសិកា ឃីម សុ​ខួ​ន ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុង​ជន្មាយុ ៦៤ ឆ្នាំ ដោយ​រោគាពាធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខ្ញុំបាទ ឃីម រដ្ឋា និង​ក្រុមគ្រួសារ កំពុង​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​បងស្រី ឃីម សុ​ខួ​ន បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុង​ជន្មាយុ ៦៤ ឆ្នាំ ដោយ​រោគាពាធ ។​

​គ្រួសារ​យើងខ្ញុំ​នឹង​ប្រារព្ធ​ធ្វើ បុណ្យ ៧ ថ្ងៃ នៅ​ថ្ងៃ​ទី ១៥ និង ១៦ ខែកក្កដា ឆ្នាំ ២០២៥ ដូច​កម្មវិធី​ខាងក្រោម​៖
???? កម្មវិធី​បុណ្យ​
​ថ្ងៃ​អង្គារ ៥ រោច ខែ​អាសាឍ ឆ្នាំ ម្សាញ់ សប្ដស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ ៖
– ម៉ោង ១:៣០ រសៀល ជួបជុំ​ពុទ្ធបរិស័ទ ញាតិមិត្ត​ជិត​ឆ្ងាយ នមស្សការ​ព្រះ​រតនត្រ័យ​។
– ម៉ោង ២:៣០ រសៀល និមន្ត​ព្រះសង្ឃ ចំរើន​ព្រះ​ប​រិត្ត និង​សម្ដែងធម៌​ទេសនា​។
– ម៉ោង ៤:៣០ រសៀល រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវកិត្តិយស និង​ពិសា​ភោជនាហារ​។​

​ថ្ងៃ​ពុធ ៦ រោច ខែ​អាសាឍ ឆ្នាំ ម្សាញ់ សប្ដស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ៖
– ម៉ោង ៦:៣០ ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​។
– ម៉ោង ៩:៣០ ព្រឹក រាប់បាត្រ វេរភត្ត​ហារ ប្រគេន​ព្រះសង្ឃ ដារ​ឆ្លង ជា​កិច្ចបញ្ចប់​បុណ្យ​។​

???? អ្នក​ផ្តើមបុណ្យ​
១. លោក សយ សាត​
២. លោក សាត ប៊ុនណេ និង​ភរិយា (​ស្វាមី​នៃ​សព​) ព្រមទាំង​កូនៗ​
៣. អ្នកស្រី សាត គន្ធា និង​ស្វាមី ព្រមទាំង​កូន​
៤. អ្នកស្រី សាត ស្រី​មាន និង​ស្វាមី ព្រមទាំង​កូន​
៥. អ្នកស្រី សាត លីម​ហ៊ាង និង​ស្វាមី​
៦. លោក សាត ភ​ត ព្រមទាំង​កូនៗ​
៧. យុវ​ផន សាត គឹម​សាង (​កូន​លោក​បណ្ឌិត ឃឹម រដ្ឋា​)

​ដំណឹង​មរណៈភាព​នេះ ចាត់ទុក​ជា​ការគោរព​ជម្រាប​ជូនដំណឹង និង​អញ្ជើញ​ដល់ បងប្អូន មិត្តភក្ដិ សាច់ញាតិ ញាតិមិត្ត​ជិត​ឆ្ងាយ មិត្តភក្ដិ អ្នក​ស្រឡាញ់​ស្និទ្ធស្នាល​ទាំងអស់ ចូលរួម​ចូល​ទុក្ខ និង​ចូលរួម​កិច្ច​បុណ្យ​នេះ ដោយ​ក្តី​រាប់អាន ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព និង​ចូលរួម​ចាប់មគ្គផល​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ។​

​វត្តមាន ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ឧបាសក ឧបាសិកា​ទាំងអស់ គឺជា​កិត្តិយស​ដ៏​ឧត្តុងឧត្តម​សម្រាប់​គ្រួសារ​យើងខ្ញុំ​។​
​សូម​ទំនាក់ទំនង​៖
???? ០៦៩ ២៥៤ ៧៤៧ / ០៩៧ ៦៨៦ ៤៧៤៧ / ០៧៦ ៤៤៤ ៤៣៧៣

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល