ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

លោកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​ខែកក្កដា ឆ្នាំ​២០២៥ និង​លើក​ទិសដៅ ខែ​សីហា ឆ្នាំ​២០២៥

លោកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​ខែកក្កដា ឆ្នាំ​២០២៥ និង​លើក​ទិសដៅ ខែ​សីហា ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥-​លោកជំទាវ ម៉ែន សុីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍ ខែកក្កដា ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ខែ​សីហា ឆ្នាំ​២០២៥ របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ស្ពឺ សមាសភាព​ចូលរួម​លោក លោកស្រី​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ទាំង​៥ ព្រមទាំង​មន្ត្រីរាជការ និង​មន្ត្រី​កិច្ចន្យាស​រុប​ប្រមាណ​ជា ៣០​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ បាន​មានមតិ​ស្វាគមន៍ និង​កោតសរសើរ​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​រយៈពេល​កន្លងមក លោកជំទាវ​បាន​សង្កត់ធ្ងន់​ទៅដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវគោរព​តួនាទី​ភារកិច្ច គោរព​តាម​ថា​នានុ​ក្រម គោរព​ពេលវេលា​អោយបាន​ម៉ឹង​មាត់ ការ​ស្លៀកពាក់​អោយបាន​សមរម្យ​ក្នុង​ម៉ោង​ការងារ សូមឱ្យ​លោក លោកស្រី ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ និង​កែសម្រួល​របាយការណ៍ ដែល​បាន​អនុវត្ត​ការងារ​រួចរាល់​កន្លងមក និង​ដាក់​ចេញ​ទិសដៅ​បន្ត​ទៀត​។​

​លោកជំទាវ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​អនុវត្ត​កន្លង​មក​និង​ដាក់​ទិសដៅ​បន្ត​អនុវត្ត​តាម​ផែនការ​ទិសដៅ​ក្រសួង​ព័ត៌មាន​

-​បន្ត​យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ផ្តោត​លើ​ព័ត៌មាន​ទាន់​ហេតុការណ៍​គោលនយោបាយ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​លើ​គ្រប់​វិស័យ ចំណោះ​ដឹង​គ្រប់​ប្រភេទ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បា​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ​
-​បង្កើន​ទំនាក់ទំនង និង​សហការ​ល្អ​ជាមួយ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​ដើម្បី​ការផ្តល់​ព័ត៌មាន​
-​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ​
-​បន្ត​តាមដាន​ការចុះផ្សាយ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ​តាម​គ្រប់​មធ្យោបាយ​ដែល​បង្ក​ឱ្យ​មាន​អន្តោ​សុខ និង​បាត់​សណ្តាប់ធ្នាប់​ដល់​សង្គមជាតិ​
-​បន្ត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​ជំនាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​វ​បច្ចេកទេស​
-​បន្ត​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​សោតទស្សន៍ ព្រមទាំង​ការអនុវត្ត​ប្រមូល​ថ្លៃ​សេវា​សោតទស្សន៍​ក្នុង​ខេត្ត ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល