ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​
0

លោកស្រី វណ្ណ ឡុច ចោទថា លោក មុត សុផល បាន​រំលោភ​បំពាន​យក​ដី​គាត់​ហើយ ធ្វើកា​រ៉ាស់​សាំង​បិទ​ផ្លូវទៀត ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ​

លោកស្រី វណ្ណ ឡុច ចោទថា លោក មុត សុផល បាន​រំលោភ​បំពាន​យក​ដី​គាត់​ហើយ ធ្វើកា​រ៉ាស់​សាំង​បិទ​ផ្លូវទៀត ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ លោកស្រី វណ្ណ ឡុច និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​មាន​វិវាទ​ដីធ្លី​អូសបន្លាយ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ​នោះ លើក​ម្រាមដៃ​ដប់​ស្នើសុំ​ឱ្យ​អាជ្ញាធរ គ្រប់​ជាន់ថ្នាក់​ជួយ​អន្តរាគមន៍​និង​ជួយ​រក​ដំណោះស្រាយ​ដល់​គ្រួសារ​គាត់​ផង​។​

​ជួប​ជាមួយ​អ្នកសារព័ត៌មាន​យើង លោកស្រី វណ្ណ ឡុច បាន​និយាយថា​ឈ្មោះ មុត សុផល នេះ​មិន​ដឹង​សំអាង​ទៅលើ​អ្វី​នោះ​ទេ បានជា​ធ្វើ​របង​រំលោភបំពាន​យក​ដី​របស់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ជាង ១០​ឆ្នាំ​មកហើយ​ចាប់តាំងពី​ពេលនោះ​រហូត​មកដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​

​លោកស្រី​បាន​បន្តទៀតថា មិនតែប៉ុណ្ណោះ​ឈ្មោះ មុត សុផល បានធ្វើកា​រ៉ា​ស​សាំង​បិទ​ផ្លូវ​ខាងមុខ​ថែមទៀត​ផង ហើយ​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​មិនដឹង​ទៅ​ប្តឹង​នៅទីណា​ទេ មានតែ​ពឹង​ខាង​អ្នកសារព័ត៌មាន​ឲ្យជួយ​ផ្សព្វផ្សាយ​បញ្ហា​រឿងនេះ ជូន​ជា​ដំណឹង​នេះ ក្រែង​បាន​ដឹង​ទៅ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ អាច​ជួយ​ដោះស្រាយ​និង​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​នាង​ខ្ញុំបាន ព្រោះ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​វា​អូសបន្លាយ​ពេល​ជាង​១០​ឆ្នាំ​មកហើយ នៅឡើយ​មិនទាន់មាន​ដំណោះស្រាយ​។​

​ជា​ចុងក្រោយ ក្រុមគ្រួសារ​ជនរងគ្រោះ​លើក​ម្រាមដៃ​ដប់​សំពះ​ស្នើសុំ​អង្វរ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល មេត្តា​ជួយ​ដំណោះស្រាយ និង​រក​យុត្តិធម៌​ឱ្យ​ក្រុមគ្រួសារ​គាត់ ដែល​ជា​ជនរងគ្រោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង ១០ ឆ្នាំ​មកហើយ​។ ដែល​ត្រូវបាន​លោក មុត សុផល រំលោភបំពាន​យក និង​មិន​មាន​ដំណោះស្រាយ​នេះ​ផង ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល