(ខេត្តសៀមរាប)៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំជួរដើម្បីត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿងបំពាក់ និងផ្សព្វផ្សាយ បទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ដែលបានដាក់ចេញនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជូនដល់ នាយ នាយរង និងពលអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តសៀមរាប។