ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ ជនសង្ស័យ​១៣​នាក់ ត្រូវបាន កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​.​សហការ​ស្រាវជ្រាវ​បង្ក្រាប​នឹង​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​.​នេះ​បើ​យោង​តាម​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ។

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល បានឲ្យដឹង​ទៀតថា​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ១៥,២០ នាទី មានឈ្មោះ ហៀ​ង ចាន់ណា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុន្នី​ជ័យ (​ស្ពឺ​) បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅលើ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​ប្រមាណ​១៦​នាក់​÷ ដោយ​ជនរងគ្រោះ​បាន​រៀបរាប់​ថា​នៅវេលា​ម៉ោង​១,២០​នាទី រំលង​អធ្រាត នា​ថ្ងៃ​ខែ​ខាងលើ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ គ្មាន​ផ្លាកលេខ ឌុប​ឈ្មោះ វ៉ាន់ គីម​ហុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ និង​ឈ្មោះ អឿន សំ​អូន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ចេញពី​បន្ទប់​ជួល​ភូមិ​កំណប់ ឃុំ​រលាំងគ្រេីល ស​/​ទ (​ស្ពឺ​) ត្រឡប់​ទៅ​ផ្ទះ​តាម​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចន្លោះ​គីឡូម៉ែត្រ លេខ​៣៥-៣៦ ស្ថិតនៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស​/​ទ (​ស្ពឺ​) មាន​ជនសង្ស័យ និង​បក្ខពួក​មាន​គ្នា​ប្រមាណ ១៦​នាក់ ជិះ​ម៉ូតូ​ប្រហែល ១០​គ្រឿង តាម​មក​ពី​ក្រោយ មកដល់​ចំណុច​ខាងលើ បាន​យក​កាំបិតផ្គាក់ គំរាម​មកលើ​ខ្លួន ក៍​បាន​ផ្តួល​ម៉ូតូ​រត់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​កាប់​ម៉ូតូ​របស់​ខ្លួន​បណ្តាលអោយ​បែក​ចង្កៀង​មុខ​ក្រោយ បែក​អាវ​ម៉ូតូ បែក​កុង​ទ័រ និង​ដាច់​កាត់​តា​ប៊ូ​ក្រោយ ក្រោយ​ធ្វេី​សកម្មភាព​រួច​ក្រុម​ជន​សង្ស័យខា​ង​លេ​ី​បាន​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងកេី​ត​។

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង បាន​ឱ្យដឹង​បន្ត​ទៀត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោកឧ​/​ទោ ឃឹម សុក​ខៃ ស្នងការ នឹង​ចង្អុល​ដឹកនាំ​លោកឧ​/​ត្រី សម សាក់ ស្នងការរង​ទទួល​ផែន ដោយ​ចុះ​ដឹកនាំ​ផ្ទាល់​ពី​លោកឧ​/​ត្រី រស់ រដ្ឋា ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ព្រ​/​ទ​ស្រាល .​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ វេលា ម៉ោង​១៤:៣០ នាទី កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ប៉ុស្តិ៍​ត្រពាំង​គង បាន​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​សង្ស័យ​បាន​
១-​ឈ្មោះ ជុ​ក រតនា ហៅ​មួយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
២-​ឈ្មោះ មាន វ៉ា​លិ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ទំនប់​សាប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​
៣-​ឈ្មោះ ផន សូ​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​
៤-​ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅ​តុ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ទំនប់​សាប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​
៥-​ឈ្មោះ ទឹម ផា​ត់ណៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​បាក់​ចិញ្ជៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
៦-​ឈ្មោះ វុទ្ធី វឌ្ឍនា ហៅ​រុយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សុខា​ភិរម្យ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល

​លោក ឃុត សុផល បាន​បន្ថែមទៀតថា នៅ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​បាន​បន្ត​ឃាត់ខ្លួន​

៧-​ឈ្មោះ វី ណូ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ នៅ​ភូមិ​រំ​លេច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

៨-​ឈ្មោះ សឿង សារ៉ាត់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
៩-​ឈ្មោះ សាន សុ​ឈឿន អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ក្រាំង​ចា​ត ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ( កាន់​កាំបិតផ្គាក់ )
១០-​ឈ្មោះ លី សុខ​ហេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ( កាន់​ដាវ )
១១-​ឈ្មោះ មុត ភ័​ក្រត្រា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
១២-​ឈ្មោះ វ៉ាន់ គីម​ហុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្ត​កំពង់ស្ពឺ ។​
១៣-​ឈ្មោះ ហៀ​ង ចាន់ណា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្ត​កំពង់ស្ពឺ ( កាន់​កាំបិតផ្គាក់ )

​ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើ​ការសាកសួរ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា​ពួក​ខ្លួន​ពិតជា​បាន​កាប់​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ។

​ដោយ​លើក​ទី​១.​នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៤ មុខ​ហាង នំ​បុ័ង ចំនួន​១​លើក និង​លើក​ទី​២.​នៅតាម​ផ្លូវ​១៣០ ភូមិ​ស្ពាន​តោ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចំនួន​១​លើក ។

​សរុប​មុខសញ្ញា​ជនសង្ស័យ​ចំនួន​១៣​នាក់​ប្រុស​.​ចំនួន​២​ក្រុម​.​ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ដកហូត​បាន​ម៉ូតូ ៤​គ្រឿង កាំបិតផ្គាក់ ២​ដើម និង ដាវ ១​ដើម

​បច្ចុប្បន្ន​ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង​ប្រគល់​ជូន​ការិយាល័យ​ព្រ​/​ទ​ស្រាល​បន្ត​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល