ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

លោក ផាត់ ចំណាន ប្រធាន​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព បាន​ដឹកនាំ​យក​អំណោយ​សម្ភារៈរ​បស់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក យក​ទៅ​ចែកជូន​ដល់​ជនភៀសសិ​ក និង​ជូ​មុខ​កងទ័ព ខេត្ត​បន្ទាយមានជ័យ និង​ខត្ត​បាត់ដំបង​ប្រមាណ​ជាង​៣០០​គ្រួសារ​

លោក ផាត់ ចំណាន ប្រធាន​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព បាន​ដឹកនាំ​យក​អំណោយ​សម្ភារៈរ​បស់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក យក​ទៅ​ចែកជូន​ដល់​ជនភៀសសិ​ក និង​ជូ​មុខ​កងទ័ព ខេត្ត​បន្ទាយមានជ័យ និង​ខត្ត​បាត់ដំបង​ប្រមាណ​ជាង​៣០០​គ្រួសារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៦ លោក ផាត់ ចំណាន ប្រធាន​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព បាននាំយក អំណោយ​ជា​សម្ភារៈ​របស់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ​យក​ទៅ​ចែកជូន​ដោយ​ផ្ទាល់ រួមជាមួយ​និង​ម្ចាស់ជំនួយ ជូន​ដល់​ជនភៀសសិ​ក ចំនួន​៣​ទី​ទាំង នៅក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង សរុប​ជា​ប្រមាណ​ជាង​៣០០​គ្រួសារ ស្ថិតនៅ វត្ត​សោ​ភណា​រ៉ា​ម​សំរោង ក្នុង​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​អូជ្រៅ ខេត្ត​បន្ទាយ​មា​ជ័យ ជនភៀសសិ​តដែល​ទទួលបាន​ក្នុង មួយ​គ្រួសាៗ ទទួលបាន​នូវ -​អ​ង្ក​១០ kg -​ទឹក​ស៊ី​អ៉ីវ​១​ដប​-​ទឹកត្រី​១​ដប -​ម៉ី​១០​កញ្ចប់​-​ទឹកបរិសុទ្ធ​១​យួរ​ថ្នាំពេទ្យ​មួយចំនួន និង​បាន​ប្រគេន​បច្ច័យ​ដល់ ព្រះគ្រូ ចៅអធិកា​វត្ត ចំនួន​១០០​ដុល្លា និង​ថ្នាំពេទ្យ​មួយចំនួន​ទៀត​ផង​ដែរ​។

​នៅក្នុង​ពិធី​ចែក​សម្ភារៈ​ជំនួយ​ជូន​ដល់​ជនភៀសសិ​កនៅ​ចំពោះមុខ ក្នុងនាម​លោក លោកស្រី​ដែល​ជា​ម្ចាស់​ជំនួយ​ដោយ​ផ្ទាល់ ព្រមទាំង​បងប្អូន​កូនក្មួយ​ខ្មែរ​រស់នៅ រដ្ឋ​california & រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក បានឲ្យដឹងថា​៖ ថ្វី​ត្បិត​តែ​ពួកគាត់​ដែល​រស់នៅ​ឆ្លង​ធ្វី​បមាន​ចម្ងាយ​ឆ្ងាយ​រាប់ពាន់​គីឡូ​ម៉ែត ពី​បងប្អូន​ពលរដ្ឋ​ខ្មែរ​ក៍​ពិតមែន ប៉ុន្តែ ពួកគាត់ និង​ក្រុម​គ្រួសា​រក៍​ជា​ឈាមជ័រ​ជា​ខ្មែរ​តែមួយ​( ក្នុង​ស្មារតី​ខ្មែ​ជួយ​ខ្មែ )​ហើយ​ពួកគាត់​និង​ក្រុមគ្រួសារ​មានកា​ឈឺចាប់​ជា​ខ្លាំង​ដែល​បាន​មក​ឃើញ​ពលរដ្ឋ​ខ្មែរ​ជា​ជនភៀសសិ​ក​រងទុក្ខវេទនា ដោយសារ​តែ​កងទ័ព​សៀម​បាន​ទំលាក់​គ្រាប់​មក​លើ​ដែន​អធិតិយ្យភាព​របស់​កម្ពុជា ដែល​សៀម​បាន​បំពាន​នូវ​បទ​ឈប់​បាញ់​មកលើ​កម្ពុជា ។

បន្ទាប់ពី​បាន​ចែក​នូវ​អំណោយ​ជា​សម្ភារៈ​ជូន​ជនភៀសសិ​កនៅ​ចំនុច​ទីតាំង​ខាង​លើ​រួច​មក លោក ផាត់ ចំណាន ប្រធាន​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព បាន​ដឹកនាំ​ម្ចាស់​ជំនួយ​រួមទាំង​ក្រុមការងារ បន្តរ​មក​ចែក​ស្បៀង​មួយចំនួន ជូន​ដល់​កងកំលាំង​នគរបាល​ប៉ុស្តិ៍ និង​វីរៈ​កងទ័ព​ដែល​កំពុង​ឈ​ជើង​ការពារ​តាម​បន្ទាត់​ខ្សែ​ព្រំដែន ក្នុងស្រុក​កំរៀង ខេត្ត បាត់ដំបង ជា​ស្បៀង រួមមាន​៖ អង្គ​១៥០​គីឡូក្រាម ទឹកបរិសុទ្ធ​៦៣​យួរ ថវិការ​ចំនួន​ជាង​៥០០​ដុល្លា ថ្នាំពេទ្យ​មួយចំនួន​ទៀត​ផង​ដែរ ។​

​នៅក្នុង​(​ស្មារតី​ខ្មែរ​តែមួយ​)​ដើម្បី​ខ្មែរ​ជួយ​ខ្មែរ លោក ផាត់ ចំណាន ប្រធាន​សមាគមន៍ អ្នកសារព័ត៌មាន​នាគ៌ា​សន្តិភាពក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​ជនភៀសសិ​ត ក៏ដូចជា​កងកម្លាំង នគរបាល និង វីរៈ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ខ្សែ​ព្រំដែន ដែល​បាន​រួមចំណែក​ជួយ​ការពារ​ទឹកដី​កម្ពុជា របស់​យើង សូម​មាន​សុភាព​ល្អ និង​គោរព​ឱ្យបាន​នូវ បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​បវ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​សម្ដេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង ដែល​សម្តេច​ទាំង​ទ្វេ​បាន​ខិតខំ​រក​ដំណោះស្រាយ​នូវ​បទ​ឈប់​បាញ់​ពី​សំណាក់​កងទ័ព​សៀម មកលើ កម្ពុជា ។​

​ជា​ចុងក្រោយ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​បងប្អូន​ជនភៀសសិត​និង វីរៈ​កងទ័ព និង​នគ​បាល​ឈ​ជើង​ទីតាំង​ខាងលើ ក៍​បាន​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ផាត់ ចំណាន​ប្រធាន​សមាគមន៍​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព ក៏​ដូច​ជា​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នៅក្នុង​កម្មវិធី​(​ស្មារតី​ខ្មែរ​តែមួយ​) ដែល​បាន​ជំនួយ ជា​សម្ភារៈ​ស្បៀង​គ្រឿងឧបភោគ បរិភោគ ជូន​ពួកគាត់​ដែល​កុំ​ពុង​មានកា​ខ្វះខាត សូម​ជូនពរ លោក ផាត់ ចំណាន ព្រមទាំង​ក្រុមគ្រួសារ បុត្រា បុត្រី និង​ក្រុមការងារ ព្រមទាំង​បងប្អូន​ពូ​មីង​របស់​លោក​នៅ​សហរដ្ឋអាមេរិក សូម​បាន​ជួប​តែ​និង​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិធាន​អ្នក កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល