ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ក្នុង​គ្រា​ដ៏​លំបាក​នៃ​សង្គ្រាម​ឈ្លានពាន ស្មារតី​មហា​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ គឺជា​ខែល​ការពារ​ជាតិ​ដ៏​រឹងមាំ​បំផុត​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ក្នុង​គ្រា​ដ៏​លំបាក​នៃ​សង្គ្រាម​ឈ្លានពាន ស្មារតី​មហា​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ គឺជា​ខែល​ការពារ​ជាតិ​ដ៏​រឹងមាំ​បំផុត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ តាមរយៈ​បណ្ដាញ​សង្គម សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៦ថា ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេសជាតិ​យើង​បាន​ទទួលរង​នូវ​សង្គ្រាម​ឈ្លានពាន​មកលើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ខ្ញុំ​ពិតជា​បាន​ឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹងមាំ​រវាង​ខ្មែរ​និង​ខ្មែរ ក៏​ដូចជា​បាន​ឃើញ​ច្បាស់​នូវ​ការឈឺចាប់​របស់​ជាតិ​យើង និង​របស់​ប្រជាជន​យើង ហើយ​ជា​ការឈឺចាប់​មួយ ដែល​បាន​បំផុស​នូវ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះត្រង់ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ប្រជាជន​នៅ​គ្រប់ទិសទី​ក្នុង​ការកសាង​ប្រទេសជាតិ​យើង​ឱ្យបាន​រឹងមាំ​។

​ជា​ការពិត ការលំបាក​របស់​ជាតិ​នា​ពេល​នេះ គឺជា​ការលំបាក​របស់​ខ្មែរ​គ្រប់រូប ប៉ុន្តែ គន្លឹះ​សំខាន់​របស់​ជាតិ​យើង​នាពេលនេះ គឺ​យើង​ត្រូវ​ប្រែក្លាយ​ការលំបាក​របស់​ជាតិ និង​ការប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ខ្មែរ​គ្រប់រូប​នាពេលនេះ ឱ្យ​ក្លាយទៅជា​កម្លាំង​តស៊ូ​ដ៏​រឹងមាំ​របស់​ជាតិ និង​គោលដៅ​ដ៏​ពិសិដ្ឋ​របស់​ជាតិ ពោល​គឺ​កា​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ជា​ទី​ស្រឡាញ់​របស់​យើង និង​ធ្វើឱ្យ​ជាតិ​ខ្មែរ​យើង​បាន​រឹងមាំ ស្រប​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ខ្មែរ​គ្រប់រូប​។

​ជាមួយគ្នានេះ និង ចំពោះ​មុខ​នេះ យើង​មាន​ភាពចាំបាច់ ក្នុងការ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយនឹង​ការប្តេជ្ញាចិត្ត​រួម​របស់​ជាតិ ដើម្បី​ពង្រឹង​សក្តានុពល​ជាតិ​លើ​គ្រប់​វិស័យ និង លុបបំបាត់​ភាព​អ​សកម្មភាព​ទាំងឡាយ​ក្នុង​សង្គម​ជាតិ ដែល​ធ្វើឱ្យ​ជាតិ​ចុះខ្សោយ​។

​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម និង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​ការរស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ហើយ​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ចំណុច​ដ៏​សំខាន់​នាពេលនេះ បន្ថែម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការ​អាទិភាព​សំខាន់ៗ​របស់​ជាតិ​ផ្សេងទៀត​។

​ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សង្គមជាតិ ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ភាពស្មុគស្មាញ​នៃ​ឧក្រិដ្ឋកម្ម​សម័យ​ទំនើប​មួយ​នេះ ដែល​មាន​បណ្តាញ​ប្រទាក់ក្រឡា​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​, រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា រហូត​ដល់​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ចាត់វិធានការ​ជាច្រើន​លើ​ឧក្រិដ្ឋ​កម្មនេះ ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​។

​ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការកំណត់​ថា ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​កិច្ចការ​អាទិភាព​ក្នុង​របៀបវារៈ​នយោបាយ​របស់ខ្លួន គឺ​ពុំមែន​ជាការ​ចៃដន្យ​ឡើយ ហើយ​ការដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ និង​មុត​ស្រួច​ជា​បន្តបន្ទាប់​លើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេលកន្លងមក គឺជា​សក្ខីភាព​មួយ​នៃ​ការអនុវត្ត​ការប្តេជ្ញាចិត្ត​ខាង​ន​យោ​បា​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មួយ​នេះ ដែល​ជា​ក្តីកង្វល់​រួម​របស់​កម្ពុជា តំបន់ និង​ពិភពលោក​។

​ហេតុដូច្នេះ ខ្ញុំ​ពិតជា​ចង់​ឃើញ​ណាស់​នូវ​ការចូលរួម​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត និង​ការលះបង់​ដើម្បី​ជាតិ ពី​គ្រប់​តួអង្គ​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ការចូលរួម​ពី​សំណាក់​ប្រជាជន​ខ្មែរ​យើង​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ ក៏ដូចជា​មន្ត្រីរាជការ អជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​យើង​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​សំដៅ​លុបបំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជា​ដើម្បី​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ដ៏​ប្រពៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល