ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ប្រជាពលរដ្ឋ​៣​ក្បាល​ដី​មាន​ចំនួន​១០​គ្រួសារ រស់នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ ជួយ អន្តរាគមន៍​ដក​បង្គោល​ថ្ម​៥​ដើម ចេញ​ពីលើ​ផ្លូវ សាធារណៈ ឱ្យ​ពួកគាត់​ធ្វើដំណើរ​ផង​..!

ប្រជាពលរដ្ឋ​៣​ក្បាល​ដី​មាន​ចំនួន​១០​គ្រួសារ រស់នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ ជួយ អន្តរាគមន៍​ដក​បង្គោល​ថ្ម​៥​ដើម ចេញ​ពីលើ​ផ្លូវ សាធារណៈ ឱ្យ​ពួកគាត់​ធ្វើដំណើរ​ផង​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម​ ៖​ បងប្អូន​ប្រជាបលរដ្ឋ​រស់នៅ​០៣​ក្បាល់ដី ដែល​មាន​គ្នា​រស់នៅ​ចំនួន​១០​គ្រួសារ​គោរព​ស្នើសុំ​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក៏ដូជា​អាជ្ញាធរ​ពាក់ពន្ធ​ក្នុង​ខេត្ត​កំពង់ចាម ជួយ​ចុះ​អន្តរាគមន៍ ទៅ​លើ​ករណី​ដាំ​បង្គោល​ថ្ម​ចំនួន​០៥​ដើម​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​ពួកគាត់​ធ្លាប់​ធ្វើដំណើរ​កន្លងមក​នោះ​ផង​។​បើ​តាម​ការរៀបរាប់រ​បស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឱ្យ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ដឹងថា​៖​កន្លង​មក​ករណី​ដាំ​បង្គោល​លើ​ផ្លូវ​សាធារណៈមិ​កអោយ​ពួកគាត់​ធ្វើ​ដំណើរ​នេះ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ដល់​តុលាការ​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​តុលាការ ក៏​បាន​ចេញ​សាលក្រម​ជា​ស្ថាពរ​រួចរាល់​ហើយ​ដែរ តែ​អ្វី​ដែល​ពួក​នៅ​តែ​ទទូច​ស្នើសុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នោះ​គឺ អោយ​ដក​បង្គោល​ថ្ម​ចំនួន​៥​ដើម​ចេញពី​ផ្លូវ​ដែល​ពួកគាត់​ធ្វើដំណើរ​។​

​ពួក​គាត់​បន្ត​ទៀត​ថា កន្លង​ទៅ​គាត់​បាន​ទៅ​ជម្រាប​លោក​មេភូមិ​ដើម្បី​សុំ​ការ អន្តរាគមន៍ ក្នុង​ការដក​បង្គោល តែ​មេភូមិ​បាន​អោយ​ពួកគាត់​ទៅ​ឃុំ ពួកគាត់​ក៏​ទៅ​ជូ​បលោក​មេឃុំៗ​ប្រាប់​ថា​ជាប់រវល់ ១​ដង​រវល់​២​ដង​រវល់ ដោយ​ពួកគាត់​រងចាំ​យូរ​ក៏បាន​សុំ​ដឹក​ដី​ចាក់​សម្រួល​ផ្លូវ តែ​ត្រូវគេ​យក​បង្គោល​ថ្ម​មក​ដាំ​មិន​អោយ​ពួកគាត់​ធ្វើ​ផ្លូវ​។​

​សូម​រំលឹក​ថា​៖​ពេលមុន​ដាំ​បង្គោល​ឈើ​តែ​ត្រូវ​មន្ត្រី​ពាក់ពាន់ ត្រូវ​ដក​ចេញ​ម្ដង​រួចមកហើយ តែ​នៅ​ពេល​មន្ត្រី​ទៅ​ជូ​ប​ជំគ្នា​សាលាឃុំ គេ​បាន​យក​បង្គោល​ថ្ម​មក​ដាំ​វិញ​។​
​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ងឿងឆ្ងល់​នោះ​គឺ អាជ្ញាធរ មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការការពារ​សម្បត្តិ​រដ្ឋ ចុះ​មក​ពី​មូលហេតុ​អ្វី​បាន​ជា​មិន​ហ៊ាន​មាន​ដំណោះស្រាយ​បែប​នេះ​? ហើយ​លោក​មេឃុំ​បាន​និយាយថា​បើ​ថា​ចង់​អោយ​គាត់​រក​ដំណោះស្រាយ​លុះត្រា​ពួកគាត់​ទៅ​សុំ​ចុងសន្លឹក​ពី​តុលាការ​មក​សិន សួរ​ថា​អាជ្ញាធ​រមូ​ន​ដ្ឋា​ន​មាន​ស្មារតី​ការពារ​សម្បត្តិ​រដ្ឋ​ដែរឬទេ​? បានជា​ទុកអោយ​បុគ្គល​ម្នាក់​ពី ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បំពាន បោះបង្គោល​លើ​ផ្លូវ​សាធារណៈ មិន​អោយ​ពលរដ្ឋ​ធ្វើដំណើរ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដូចនេះ​?​។​

​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ថា​អាជ្ញាធរ​ក្នុង​មូលដ្ឋាន មិន​ហ៊ាន​រក​ដំណោះស្រាយ​យក​ផ្លូវ​សាធារណៈ មក​ជូន ពួកគាត់​បាន​ធ្វើដំណើរ​វិញ​នោះ ពួក​គាត់​ស្នើ​សុំ​ដល់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស គោរព​ស្នើសុំ សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​រក​ដំណោះស្រាយ យក​ផ្លូវ​អោយ​ពួកគាត់​បាន​ធ្វើដំណើ​រវិ​ញ​ផង​។​

​សូមបញ្ជាក់​ថា​៖​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​មាន​ភាព សុ​ក្រិត យុត្តិធម៌​នោះ​ក្រុម​ការងា​បាន​ទំនាក់ទំនង​ទៅ​លោក​មេភូមិ​ដើម្បី​សុំ​កា​បំភ្លឺ​តែ​លោក បាន​ឆ្លើយថា​(​ជាប់​ប្រជុំ​)​ចំណែក​លោក​មេឃុំ តេ​ចូល​តែ​មិន​មាន​អ្នកទទួល​។​

​ជុំវិញ​ការផ្សព្វផ្សាយ​នេះ អង្គភាព​យើងខ្ញុំ​ផ្សព្វផ្សាយ​តាម​តែ​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​  អង្គភាព​យើងខ្ញុំ មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​មួលបង្កាច់ បង្ខូច​បុគ្គល ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ យើងខ្ញុំ​រងចាំ​ទទួល​ការបកស្រាយ​បំភ្លឺ ពី​ភាគី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្ដីពី​របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕ សូម​អគុណ​!​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល