ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​! - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​ - អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​! - លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..! - រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​
0

ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង

ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម ៖ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ ០៣ ក្បាលដី ដែល​មាន​គ្នា​រស់នៅ​ចំនួន​១០​គ្រួសារ​គោរព​ស្នើសុំ​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក៏ដូជា​អាជ្ញាធរ​ពាក់ពន្ធ​ក្នុង​ខេត្ត​កំពង់ចាម ជួយ​ចុះ​អន្តរាគមន៍ ទៅ​លើ​ករណី​ដាំ​បង្គោល​ថ្ម​ចំនួន​០៥​ដើម​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​ពួកគាត់​ធ្លាប់​ធ្វើដំណើរ​កន្លងមក​នោះ​ផង​។​

​បើ​តាម​ការរៀបរាប់រ​បស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឱ្យ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ដឹងថា​៖​កន្លង​មក​ករណី​ដាំ​បង្គោល​លើ​ផ្លូវ​សាធារណៈមិ​កអោយ​ពួកគាត់​ធ្វើ​ដំណើរ​នេះ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ដល់​តុលាការ​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​តុលាការ ក៏​បាន​ចេញ​សាលក្រម​ជា​ស្ថាពរ​រួចរាល់​ហើយ​ដែរ តែ​អ្វី​ដែល​ពួក​នៅ​តែ​ទទូច​ស្នើសុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នោះ​គឺ អោយ​ដក​បង្គោល​ថ្ម​ចំនួន​៥​ដើម​ចេញពី​ផ្លូវ​ដែល​ពួកគាត់​ធ្វើដំណើរ​។​

​ពួក​គាត់​បន្ត​ទៀត​ថា កន្លង​ទៅ​គាត់​បាន​ទៅ​ជម្រាប​លោក​មេភូមិ​ដើម្បី​សុំ​ការ អន្តរាគមន៍ ក្នុង​ការដក​បង្គោល តែ​មេភូមិ​បាន​អោយ​ពួកគាត់​ទៅ​ឃុំ ពួកគាត់​ក៏​ទៅ​ជូ​បលោក​មេឃុំៗ​ប្រាប់​ថា​ជាប់រវល់ ១​ដង​រវល់​២​ដង​រវល់ ដោយ​ពួកគាត់​រងចាំ​យូរ​ក៏បាន​សុំ​ដឹក​ដី​ចាក់​សម្រួល​ផ្លូវ តែ​ត្រូវគេ​យក​បង្គោល​ថ្ម​មក​ដាំ​មិន​អោយ​ពួកគាត់​ធ្វើ​ផ្លូវ​។​

​សូម​រំលឹក​ថា​៖​ពេលមុន​ដាំ​បង្គោល​ឈើ​តែ​ត្រូវ​មន្ត្រី​ពាក់ពាន់ ត្រូវ​ដក​ចេញ​ម្ដង​រួចមកហើយ តែ​នៅ​ពេល​មន្ត្រី​ទៅ​ជូ​ប​ជំគ្នា​សាលាឃុំ គេ​បាន​យក​បង្គោល​ថ្ម​មក​ដាំ​វិញ​។​<br />
​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ងឿងឆ្ងល់​នោះ​គឺ អាជ្ញាធរ មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការការពារ​សម្បត្តិ​រដ្ឋ ចុះ​មក​ពី​មូលហេតុ​អ្វី​បាន​ជា​មិន​ហ៊ាន​មាន​ដំណោះស្រាយ​បែប​នេះ​? ហើយ​លោក​មេឃុំ​បាន​និយាយថា​បើ​ថា​ចង់​អោយ​គាត់​រក​ដំណោះស្រាយ​លុះត្រា​ពួកគាត់​ទៅ​សុំ​ចុងសន្លឹក​ពី​តុលាការ​មក​សិន សួរ​ថា​អាជ្ញាធ​រមូ​ន​ដ្ឋា​ន​មាន​ស្មារតី​ការពារ​សម្បត្តិ​រដ្ឋ​ដែរឬទេ​? បានជា​ទុកអោយ​បុគ្គល​ម្នាក់​ពី ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បំពាន បោះបង្គោល​លើ​ផ្លូវ​សាធារណៈ មិន​អោយ​ពលរដ្ឋ​ធ្វើដំណើរ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដូចនេះ​?​។​

​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ថា​អាជ្ញាធរ​ក្នុង​មូលដ្ឋាន មិន​ហ៊ាន​រក​ដំណោះស្រាយ​យក​ផ្លូវ​សាធារណៈ ទាំង​ដែល​តុលាការ​បាន​ចេញ​សាលក្រម​សម្រេច​ជា​ស្ថាពរ អោយ​បើកផ្លូវ រួចហើយ ចុះ​ហេតុអ្វី​អាជ្ញាធរ​មូលដ្ឋាន មិន​បើកផ្លូវ​អោយ ពួកគាត់​បាន​ធ្វើដំណើរ​វិញ​នោះ ពួក​គាត់​ស្នើ​សុំ​ដល់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជាពិសេស គោរព​ស្នើសុំ សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​រក​ដំណោះស្រាយ យក​ផ្លូវ​អោយ​ពួកគាត់​បាន​ធ្វើដំណើ​រវិ​ញ​ផង​។​

​សូមបញ្ជាក់​ថា​៖​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​មាន​ភាព សុ​ក្រិត យុត្តិធម៌​នោះ​ក្រុម​ការងា​បាន​ទំនាក់ទំនង​ទៅ​លោក​មេភូមិ​ដើម្បី​សុំ​កា​បំភ្លឺ​តែ​លោក បាន​ឆ្លើយថា​(​ជាប់​ប្រជុំ​)​ចំណែក​លោក​មេឃុំ តេ​ចូល​តែ​មិន​មាន​អ្នកទទួល​។​

​ជុំវិញ​ការផ្សព្វផ្សាយ​នេះ អង្គភាព​យើងខ្ញុំ​ផ្សព្វផ្សាយ​តាម​តែ​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ អង្គភាព​យើងខ្ញុំ មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​មួលបង្កាច់ បង្ខូច​បុគ្គល ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ យើងខ្ញុំ​រងចាំ​ទទួល​ការបកស្រាយ​បំភ្លឺ ពី​ភាគី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្ដីពី​របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕ សូម​អគុណ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល