ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ជា​ជំហាន​ដំបូង​ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ទិញ​ឧបករណ៏​ធ្វើតេស្ត​រហ័ស​ពី​ក្រសួង​ប្រៃសណីយ៍​ចំនួន ៥០០​តេស្ត សម្រាប់​ចែកជូន​ដល់​បណ្តា​អគ្គនាយកដ្ឋាន​ចំនួន ៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន​ប្រសា​ស​ន៏​លើកឡើងថា សម្រាប់​ក្រសួង​ព័ត៌មាន បាន​បញ្ជា​ទិញ​ឧបករណ៏​ធ្វើតេស្តរ​ហ័សនេះ ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូ​រគ​មនាគ​ម​ន៏ ចំនួន ៥០០​តេស្ត ចែកជូន​ដល់​បណ្តា​អគ្គនាយកដ្ឋាន​ចំនួន ៣ រួមមាន អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ទុក​សម្រាប់​មន្ត្រី និង​អ្នកយកព័ត៌មាន​ដែល​ត្រូវ​ចុះ​ទៅ​យក​ព័ត៌មាន ឬ​ផលិត កម្មវិធី​ផ្សាយ​ផ្សេងៗ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​បែប​នេះ​ក្នុងឱកាស អញ្ជើញ ទទួល​ឧបករណ៏​ធ្វើតេស្ត​រហ័ស​ពិនិត្យរក​មេរោគ​កូវី​ដ​-១៩ និង​អង់ទីគ័រ ជា​ផលិតផល​នាំមក​ពី​ប្រទេស​កូរ៉េ ជា​អំណោយ​របស់ លោកជំទាវ តែ សំណេ​ត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទុក​ប្រើប្រាស់​ពិនិត្យ​ចំពោះ​អ្នក​សង្ស័យ ជា​ការចូលរួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​ ។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ឧបករណ៍​តេស្ត​រហ័ស​នេះ​ក៏​ទុក​សម្រាប់​ប្រើប្រាស់ ពិនិត្យ​ចំពោះ​វាគ្មិន និង​ភ្ញៀវកិត្តិយស​ដែល​ត្រូវបាន​គោរព​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី ធ្វើ​បទសម្ភាសន៍​នានា​នៅក្នុង ស្ទីត​យោ​ផ្សាយ​វិទ្យុ និង​ទូ​រទស្ស​ន៏ ដើម្បី​ធ្វើ​ការពិនិត្យ​រក​មើល មេ​រោគកូ​វីដ សម្រាប់​ជា​ការ រួមចំណែក​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ល​នៃ​ជំងឺ​នេះ ហើយ ធានាបាន​នូវ​និរន្ត​ភាព ក្នុង​ការផ្សព្វផ្សាយ ដើម្បី​បំរើ​ដល់​ប្រជាពលរដ្ឋ​ជា​ទស្សនិកជន និង​អ្នក​ស្តាប់​ទាំងអស់ ទទួល​ព័ត៌មាន គ្រប់​ពេលវេលា​ដោយ​គ្មាន​ការអាក់ខាន ក្នុង​ការផ្សាយ​នោះទេ ។

លោកជំទាវ តែ សំ​ណាត បានបញ្ជាក់​ថា ការ​នាំយក​មក​នូវ ឧបករណ៏​ធ្វើ​តេ​សរហ័ស ពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩ និង​អង់ទីគ័រ មក​ជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នា​ឱកាស​នេះ គឺ​ទុក​សម្រាប់​ប្រើប្រាស់​ពិនិត្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ក្រសួង​ព័ត៌មាន ដែល​មាន​ការ សង្ស័យ​ជាប់​ពាក់ពន្ធ័ អ្នក​កើត​ជំងឺ​កូវី​ដ ដែល​អាច​បាន​ដឹង ក្នុង​រយៈពេល​ប្រមាណ ១៥ នាទី ។ ដោយ​មើលឃើញ​ពី​ប្រសិទ្ធភាព​របស់ ឧបករណ៏​ធ្វើតេសរ​ហ័ស​នេះ​ទើប​ក្រុម​ការងារ​បាន​ទិញ​យក​ជូន ឯកឧត្តម រដ្ឋមន្ត្រី ទុក​ប្រើប្រាស់ នៅក្នុង​កាល​:​ទេស​:​ដែល​ជំងឺ​កូវី​ដ កំពុង​ឆ្លង​រីក​រាលដាល​
​។​
​ដោយ​ពិនិត្យឃើញ​នូវ​គុណភាព​នៃ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ដែល​ត្រូវបាន​លោកជំទាវ តែ សំណេ​ត មក​ធ្វើ​ការបង្ហាញ និង​ធ្វើតេស្ត​ដោយផ្ទាល់​នាឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បញ្ជាក់ថា នឹង​ទិញ​ចំនួន ៤០០​តេស្ត ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រសួង​ព័ត៌មាន​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល