ទាន់ហេតុការណ៍
សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​
0

គម្រោង​អគារ​សំណង់​វិនិយោគ និង​គ្រោង​ដុះ​ឡើង​នៅ​តំបន់​អរិយ​ក្សត្រ​ស្រុក​ល្វាឯម ដោយ​មាន​ការ​ត​អនុញ្ញាត អ​នុប​យោគ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​ឲ្យទៅ​ក្រុមហ៊ុន ឃុន សៀ អ៉ី​ម​ផ​ត អិច​ផ​ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ ទីក្រុង​ថ្មី​ដ៏​ធំ​គ្រោង​ដុះ​ឡើង​នៅក្នុង​ទឹកដី​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដោយ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ឃុន សៀ ដែល​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​ក្នុងការ​អនុ​ប​យោគ​លើ​ផ្ទៃដី​ទំហំ​ជាង ៧០​ហិកតា ដែល​មាន​រយៈពេល​៥០​ឆ្នាំ និង ក្រុមហ៊ុន អាច​ជួល​បន្ត​ថ្មី​ទៀត​បាន​ដោយ​មាន​ការព្រមព្រៀង​គ្នា ជាមួយ​រាជរដ្ឋាភិបាល​សារជាថ្មី​។

​សំណង់​អគារ​គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ដុះ​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ធ្វើ​ច្រាំងទន្លេ​រួចរាល់ ឲ្យមាន​សោភ័ណភាព​ស្រស់ស្អាត រាំង​មាំ ដើម្បី​ឆ្លើយតប ឱ្យ​ដូច​ទីក្រុង​កោះ​ពេជ្រ និង​កោះនរា ដែល​យើង​អាច​មើល​ពី​រាជធានី​ភ្នំពេញ គឺ​មាន​ភាពស្រស់ស្អាត ។ ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន កំពុងតែ​ពន្លឿន​នៃ​ការអភិវឌ្ឍន៍ និង​ធ្វើ​ច្រាំងទន្លេ​ឲ្យបាន​លឿន​ឆាប់រហ័ស ដោយ​មាន​សកម្មភាព​ដាក់​ថ្ម​តាម​ដី​បាន​ដុះ ហើយ​ដីដុះ​នៅ​កន្លែង​ខ្លះ​បាន​បាក់​ដោយសារ​ការ​ច្រោះ​ទឹក និង​ដើម្បី​ទុប​ខ្សាច់​មិន​ឲ្យ​ច្រោះ នៅពេលដែល​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។
​ចំពោះ​ការធ្វើ​ច្រាំង​ទន្លេ​នេះ​គឺ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ពី​ផលប៉ះពាល់​នានា របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ក្រសួង មន្ទី​ដែល​ពាក់ព័ន្ធ ហើយ​ក្រុមហ៊ុន​បាន​ក៏​បាន​គិតគូរ​អំពី​បរិស្ថាន លំហូរ​ទឹក ហើយ​ការធ្វើ​ច្រាំង នេះ​គឺ​ពិតជា​អាច​ជួយ នៅពេលដែល​រាជរដ្ឋាភិបាល​ត្រូវការ​ចាំបាច់​ក្នុង​ការស្ដារ​ទន្លេ នៅពេល​ដែល​ទន្លេ​មាន​សភាព​គោក រាក់ ដោយ​មិន​មាន​ការព្រួយបារម្ភ​អំពី​ការបាក់​ច្រាំង​អ្វី​ឡើយ​។ ហើយ​កន្លងមក មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកណ្តាល​ក៏បាន​ចុះ​មក​ពិនិត្យ​លើ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​នេះ​រួចរាល់​ហើយ​ដែល នេះ​បើ​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន​។​

​លោក សៅ សា​វ៉ា មេភូមិ​ខ្សាច់ ប្រាប់​អ្នកសារព័ត៌មាន​ថា​ការអភិវឌ្ឍន៍​គឺ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយចិត្ត ព្រោះ​អាច​ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគាត់​មាន​ការងារ​ធ្វើ ព្រោះ​បន្ត​ទៀត​ទៅ​គេ​ត្រូវការ​តែ​អ្នកចេះដឹង ជា​ពិសេស​អ្នក​ដែល​ចេះ​ភាសារ​គឺ ងាយស្រួល​មាន​ការងារ​ធ្វើ ហើយ​ការអភិវឌ្ឍន៍​មិន ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ មាន​តែ​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​មាន​តម្លៃ​បន្ថែម​ទៀត​

​លោក ឌុ​ច ចាន់ មេឃុំ​អរិយ​ក្សត្រ​បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​យើង​ថា​គម្រោង​អភិវឌ្ឍន៍​នេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន ឃុន សៀ ពិតមែន​ដោយ​មាន​ច្បាប់ និង​សជណ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល ហើយ​មិន​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​ដី​នេះ​ជា​ដី​របស់​រដ្ឋ ចំពោះ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើដី​នេះ​ក្រុមហ៊ុន​ក៏​បាន​ដោះស្រាយ​គោលនយោបាយ​រួចរាល់​ហើយ ។ លោក​បាន​បន្តទៀតថា​ក្នុង​ការ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិញ យើង​លែង​មាន​ការព្រួយបារម្ភ​ចំពោះ​ការបាក់​ច្រាំងទន្លេ និង​ឈប់​រង​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ដូច​កាលពី​ពេល​កន្លងមក​ទៀតហើយ ការអភិវឌ្ឍន៍​ច្រាំងទន្លេ​នេះ​ទៀតសោត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ចំណាយ​ថវិការ​ច្រើន ដោយ​មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ដូច​ច្នេះ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​មាន​ការសប្បាយ​ចិត្ត​ព្រោះ​នៅពេល​ដែល​គម្រោង​រួចរាល់​ប្រជាពលរដ្ឋ នឹង​មាន​ភាពងាយស្រួល សម្បូរ​ការងារ​ធ្វើ មាន​ផ្សារ បុរី កន្លែង​កំសាន្ត អគារ​ផ្សេងៗ មន្ទីរពេទ្យ និង​សាលារៀន​កំរិត​ខ្ពស់ និង​ស្តង់ដា​ជាដើម​។ ហើយ​គម្រោងរ​អភិវឌ្ឍន៍​នេះ​ជា​គម្រោង​ទីមួយ​នៅ​លើ​ទឹកដី​អរិយ​ក្សត្រ​ដែល​អភិវឌ្ឍ​ន៍​តំបន់ថ​ដីដុះ​នេះ​អោយ​ដូច​ទៅ​នឹង​កោះ​ពេជ្រ និង​កោះនរា​ដែរ​។​

​លោក កន សុខកាយ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វា​ឯម​បាន​មានប្រសាសន៍ថា ចំពោះ​គម្រោង​លើ​ផ្ទៃដី​ចំនួន​៧០​ហិកតា នៅក្នុង​ឃុំ​អ​រី​យ​ក្សត្រ របស់​ក្រុមហ៊ុន ឃុន សៀ នេះ​អាជ្ញាធរ​មាន​ការដឹងលឺ​និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ព្រោះ​នៅពេល​ដែល​គម្រោង​មកដល់​យើង​នឹង​ទទួល​ផល​សេដ្ឋកិច្ច​ពី​សម្មិទ្ធផល​ដែល​មាន​ក្នុង​មូលដ្ឋាន​ដូចជា​នៅ​តំបន់​កោះ​ពេជ្រ​ជាដើម ហើយ​អាជ្ញាធរ​មាន​ការ​សាទរ​និង​សហការ​ដោះស្រាយ សម្រសម្រួល​នូវ​បញ្ហា​ប៉ះពាល់​ផ្សេ្ៗ​ដែល​កើតមាន​។ ហើយ​គម្រោង​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​និង​មាន​ការ​សិក្សា​យ៉ាង​ល្អិតល្អន់​ចាប់តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​។​

​ចំណែក​ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាល​នៃ គ​ណះ​អភិបាលខេត្ត​កណ្តាល ក៍​បាន​បញ្ជាក់ថា ការចាក់​ថ្ម​លុប​ទន្លេ​នេះ​គឺជា​ការអភិវឌ្ឍ​ស្រដៀង​នឹង​តំបន់​កោះ​ពេជ្យ និង​កោះនរោ ដោយ​ក្រុមហ៊ុន ឃុន សៀ ជា​អ្នកវិនិយោគ ដោយ​ការឯកភាព​ពី​រាជ​រដ្ឋាភិបាន ហើយ​ចំពោះ​ការអភិវឌ្ឍន៍​នេះ នឹង​បង្កើត​ជា​តំបន់​ទេសចរណ៌ ឬ អាគា​ខ្ពស់​ជាដើម ហើយ​នឹង​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​។​

​ការលេចចេញ​នូវ​គំរោង​នេះ លោក គង់ ប៊ុណ្ណា អ្នកជំនាញ​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​នេះ បាន​លើកឡើង​ថា ចំពោះ​សក្តានុពល​នៃ​ការអភិវឌ្ឍន៍ នៅ​តំបន់​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល និង​ពិតជា​ធ្វើឲ្យ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​មានតម្លៃ​កាន់តែ​ឡើង​ខ្ពស់​ខ្លាំង ហើយ​ជាពិសេស​នោះ​គឺ​ពិតជា​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការ​រីកចម្រើន និង​បង្កើន​ការងារ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​អរិយ​ក្សត្រ​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល