ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​បញ្ចប់​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ចំនួន ១៤០ នាក់ ដែល​បាន​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ត្រូវបាន​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​ផ្ដល់ជូន នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ។​

​មានប្រសាសន៍​សំណេះសំណាល ទៅកាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​បញ្ចប់​ចត្តា​ឡី​ស័ក បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ក្ដី​នឹករលឹក ។​

​ឯកឧត្តម​បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ទាំង​១៤០ នាក់ ព្រមទាំង​បាន​កោតសរសើ​ដល់​ប្រជាពលរដ្ឋ ពិស​ពិសេស​មន្ត្រី​រាជការ​ក្នុង​ខេត្ត​កណ្ដាល ដែល​បាន​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល​នៃ​ការធ្វើ​ចត្ត​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡី​ស័ក​។ ហើយ​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជកា​រទាំង​នាក់​១៤០​នាក់ ពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ត្រូវ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ ៣​កុំ ពិសេស​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន សំដៅ​កាត់ផ្ដាច់​នូវ​ខ្សែចម្លង​ចូល​ក្នុង​សហគមន៍ ដើម្បី​ឈានដល់​ការបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភះ ឲ្យបាន​នាពេលខាងមុខ ។​

​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ទាំង​១៤០​នាក់ មក​ពី​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៣ រួម​មាន​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ មណ្ឌល​វិក្រឹតការ​ភូមិភាគ និង​មណ្ឌល​បឋមសិក្សា​ព្រែក​សំរោង ។​

​អំណោយ​មនុស្សធម៌​ដែល​សាខា​បាន​ផ្ដល់ជូន​ក្នុង​ម្នាក់​ទទួលបាន​៖ អង្ករ ២០ គីឡូក្រាម ,​ទឹក​សុទ្ធ ១​កេស ,​ត្រីខ ១ យួរ ,​មី ១​កេស ,​អាល់​កុល ១​ដប ,​ម៉ាស ១០​បន្ទះ ,​និង​ថវិកា ៤​ម៉ឺន​រៀល​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល