ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​ក្រសួង​ព័ត៌មាន​រំឭក​ដល់​អ្នកសារព័ត៌មាន​កុំឱ្យ​ប្រើ ប្រាស់​សិទ្ធិ និង​តួនាទី​របស់​ខ្លួន​ហួស​ព្រំដែន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំឭក​ដល់​អ្នកសារព័ត៌មាន​កុំ​ឱ្យ​ប្រើប្រាស់​សិទ្ធិ​និង​តួនាទី​ហួស​ព្រំដែន​ច្បាប់​កំណត់ ដើម្បី​គេច​ផុត​ពី​បញ្ហា​ប្រឈម និង​ការចោទប្រកាន់​ផ្សេងៗ ។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិប តី​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​ថ្នាក់ដឹកនាំ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទាំង​៥ របស់​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក និង​ពិភាក្សា​ការងារ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា អ្នក​សារព័ត៌ មាន​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញ មតិ តែ​ត្រូវ​ប្រើប្រាស់​សិទ្ធិ​និង​តួនាទី​ភារកិច្ច​ឱ្យ​ត្រឹមត្រូវ​ទៅ តាម​ព្រំដែន​ការកំណត់​ដោយ​ច្បាប់​មិន​ត្រូវ​ប្រើប្រាស់​សេរី ភាព​នោះ ហួស​ព្រំដែន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​អ្នក​ដទៃ ។​

​ឯកឧត្តម បញ្ជាក់ថា ប្រសិនបើ​អ្នកសារព័ត៌មាន​ប្រើប្រាស់​សិទ្ធិ ក្រមសីលធម៌​វិជ្ជា​វិជ្ជាជីវៈ​សារព័ត៌មាន​ខុស ពួកគេ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។​

​ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នក នាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា សម្រាប់​អ្នក សារព័ត៌មាន​គឺមាន​សិទ្ធិ ហើយ​ការប្រើប្រាស់​សិទ្ធិសេរីភាព​នោះ កុំ​ហួស​ព្រំដែន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់ ឬ​ក្លាយ​ជា​ការ​បរិហារ ទៅ​ដល់​ស្ថាប័ន ឬក៏​បុគ្គល​ផ្សេងៗ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​

«​ឯកឧត្តម​រដ្ឋមន្ត្រី​លោក​បាន​លើក​អំពី​តួនាទី ការយកចិត្តទុកដាក់​នៅក្នុង​ការពង្រឹង​អំពី​តួនាទី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន​ធ្វើយ៉ាងណា​ឱ្យ​ការប្រកប​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​អនុវត្ត​ទៅតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​ដែល​មាន​ជា​ធរមាន​ពាក់ព័ន្ធ​ទៅ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​អ្នកសារព័ត៌មាន​នេះ​គឺ​ឯកឧត្តម​រដ្ឋមន្ត្រី​លោក​បាន​សង្កត់ធ្ងន់​អំពី​ការប្រើប្រាស់​សិទ្ធិ​និង​តួនាទី​ភារកិច្ច​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ធ្វើយ៉ាងណា​បែងចែក​ឱ្យបាន​ច្បាស់លាស់​អំពី​ការអនុវត្ត​តួនាទី​ឬ​ក៏​សិទ្ធិ ក្នុង​ការបញ្ចេញមតិ​ក៏ដូចជា​ប្រើប្រាស់​សិទ្ធិ​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ព្រំដែន​ការកំណត់​ដោយ​ច្បាប់ ជៀសវាង​ការប្រើប្រាស់​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រាសចាក អំពី​ក្រមសីលធម៌​ដូចជា​បទដ្ឋាន​គតិយុត្តិ​មាន​ជា​ធរមាន​។

​ត្រង់​ចំណុច​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ចង់​សង្កត់ធ្ងន់​អំពី​សិទ្ធិ​បញ្ចេញមតិ ហើយ​ការប្រើប្រាស់​សេរីភាព​នោះ​ហួស​ព្រំដែន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់ ឬក៏​ក្លាយ​ជា​ការ​បរិហារ​ទៅ​ដល់​ស្ថាប័ន​ឬក៏​បុគ្គល​ផ្សេងៗ​ដែលនាំឱ្យ​មាន​ការទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន »​។​

​ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹង​ទៀត​ថា ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ក្រើនរំឭក​ទៅដល់​អគ្គនាយកដ្ឋាន​ជំនាញ​នៅ​ក្នុង​ការយកចិត្តទុកដាក់​ក្នុង​ការពង្រឹង​ក៏ដូចជា​ពិនិត្យ​ទៅលើ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន នៅ​កម្ពុជា​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​វត្ត​នោះ ត្រូវ​អនុលោម​តាម​ក្រម​សីលធម៌ ក៏​ដូច​ជា​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​បាន​កំណត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល