ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

អភិបាលខេត្ត​កណ្តាល ថ្លែងអំណរគុណ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ បាន​បញ្ជាក់​ឲ្យដឹងថា តាង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ក្នុងនាម​ខ្លួន​ខ្ញុំបាទ​ផ្ទាល់ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល ដែល​បាន​ឧបត្ថម្ភ​ឱសថ​បុរាណ​ចិន​លៀន​ហ័រ គីង​វិន ចំនួន ២៥​កេស ស្មើនឹង ១០,០០០(​ដប់​ពាន់​)​ប្រអប់ ដល់​រដ្ឋបាល​ខេត្ត​កណ្តាល នា​ថ្ងៃនេះ​។​

​ដូច​សព្វមួយដង​ដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ នៅ​គ្រប់​កាលៈទេសៈ​ក្នុង​ការឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ធនធាន​ផ្ទាល់ខ្លួន ដល់​រដ្ឋបាល​ខេត្ត ។ កាយវិការ​ដ៏​ប្រពៃ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​នេះ បានបង្ហាញ​អំពី​សមានចិត្ត​ដ៏​មហា​សប្បុរស ក្នុង​ការជួយ​គាំទ្រ ដល់​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ដើម្បី​ចូលរួម និង​ពង្រឹង​ការអនុវត្ត​នូវ​រាល់​បទបញ្ជា និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង ស្ថាប័ន​នានា លើ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ស្មារតី​ម្ចាស់ការ និង​ទទួលខុសត្រូវ​ខ្ពស់ កាយវិការ​ដ៏​មហា​សប្បុរស​នេះ នឹង​ត្រូវ​បាន​រដ្ឋបាល​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្តាល ចងចាំ​ទុក​នៅ​ក្នុង​ដួងចិត្ត​ជា​រៀងរហូត​។

​ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​ជូន​រដ្ឋបាល​ខេត្ត​កណ្តាល នូវ​អង្ករ​ចំនួន ១០០​តោន ទឹក​សុទ្ធ​ចំនួន ២,០០០​កេស មី​ជាតិ ៦,០០០​កេស​, ត្រីខកំប៉ុង ៣,២៥០​យួរ ទឹកត្រី ៧,៧៥៩​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន ២,០០០​យួរ​, ម៉ាស់ ១០,០០០​បន្ទះ​, សាប៊ូ​លាងដៃ ៥,០០០​ដប ឱសថ​បុរាណ​ចិន​លៀនហ័​រគីង​វិន​ចំនួន ១៦,០០០​ប្រអប់ និង​ថវិកា​ចំនួន ២០០,០០០,០០០​រៀល (​ពីរ​រយ​លាន​រៀល​)​។​

​ជាថ្មី​ម្តងទៀត តាង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ក្នុងនាម​ខ្លួន​ខ្ញុំបាទ​ផ្ទាល់ សូម​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក តាម​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ និង​ប្រសិទ្ធិ​ពរ​ជ័យ​សិរី​មង្គល​បវរ​មហាប្រសើរ​ឧត្តង្គឧត្តម​ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ សូម​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល