ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ ដល់​កម្មករ និង​ប្រជាពលរដ្ឋ នៅ​បុរី​ML ធារ៉ា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​ ៖ ​នា​ព្រឹក​ថ្ងៃ​ស្រុក ១៤​កើត​ទុតិយាសាឍ​ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​។​

​កម្មករ កម្មការិនី​សំណង់ និង​ប្រជាពលរដ្ឋ នៅ​បុរី​ML ធារ៉ា ក្រុង​តាខ្មៅ ចំនួន​១០០ នាក់ ត្រូវបាន​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ។​

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម្ចាស់​បុរី​ML ធារ៉ា ដែល​បាន​មក​វិនិយោគ នៅក្នុង​ទឹកដី​ខេត្ត​កណ្ដាល ពិសេស​ក្រុង​តាខ្មៅ ដែល​ការវិនិយោគ​សាងសង់​បុរី នៅពេលនេះ គឺ​ពិតជា​បាន​ផ្ដល់​ការងារ និង​ប្រាក់​ចំណូល​ជាច្រើន ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ ព្រមទាំង​បាន​ជួយ​លើ​កម្ពស់​សោភ័ណភាព ធ្វើឲ្យ​ទីក្រុង​តាខ្មៅ កាន់តែ​ទាក់ទាញ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ភាព​ស៊ីវីល័យ និង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ ភាពទំនើប ក្នុង​ក្រុង​តាខ្មៅ​ផងដែរ ។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ដល់​អ្នក​ឧកញ៉ា ឧកញ៉ា និង​អ្នកវិនិយោគ​ទាំងអស់ អញ្ជើញ​មក​វិនិយោគ​នៅ​ខេត្ត​កណ្ដាល ព្រោះ​ខេត្តកណ្ដាល ជា​ភូមិសាស្ត្រ​មួយ​ល្អ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង សម្រស់​អ្នកវិនិយោគ មក​វិនិយោគ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ក៏​បាន​ស្នើ​ដល់​ម្ចាស់​បុរី​ML ធារ៉ា ត្រូវ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​កម្មករ កម្មការិនី​សំណង់​ទាំងអស់ ត្រូវអនុវត្ត​តាម​គោលការណ៍​ណែនាំ និង​វិធានការ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ដោយ​ត្រូវ​បន្ដ​ការពារ​ខ្លួន​របស់​អ្នក​ពី​ជំងឺ​កូវី​ដ​-១៩ ទោះបី​នៅ​កន្លែង​ណា​ក៏​ដោយ ពិសេស​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​បំផុត​នូវ​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ និង​៣​កុំ ។​

​អំណោយ​ដែល​បាន​ផ្ដល់​ជូន​កម្មករ កម្មការិនី​សំណង់​ទាំង​១០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ២៥​គ​.​ក្រ​, មី​០១​កេស​, ត្រីខ ០១​យួរ​, ម៉ាស ០១​ប្រអប់ និង​អាល់កុល ០១​ដប និង​ថវិកា ៤​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល