ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​កែច្នៃ និង​ចែកចាយ​គ្រឿងញៀន ៥​នាក់ រឹបអូស​បាន​គ្រឿងញៀន ១៥៦​គីឡូក្រាម នៅ​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ នៃ​មន្តីរ​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​បើ​ប្រតិបត្តិការ​បង្ក្រាប ក្រុម ឧក្រិដ្ឋជន​កែច្នៃ រក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​វៀតណាម​៤​នាក់ និង​ខ្មែរ​ម្នាក់ ព្រមទាំង​រឹបអូស​បាន​គ្រឿងញៀន​សរុប ១៥៦​គីឡូ​ក្រោម​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ជា​លទ្ធផល​ក្រោយ​ទទួលបាន​បទបញ្ជា នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៨) ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង​លោក​ឧត្តមសេនីយ៍ទោសា​រី បុត្រ​សត្យា នាយករង​មន្ទីរ មាន​ការចូលរួម​ពី​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង បាន​ចុះ​សើុបអង្កេត ស្រាវជ្រាវ ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដឹកជញ្ជូន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៨០​ផ្លូវ​M៣ បុរី​ប៉េង​ហួត (​បឹង​ស្នោ​) សង្កាត់​និ​រោធនិ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្នុង​នោះ​កម្លាំង​ជំនាញ​ចាប់ខ្លួនបាន​ជនសង្ស័យ ចំនួន​៥​នាក់ រួមមាន​៖ ទី​១៖ ឈ្មោះ ហម សាវុធ អាយុ​៥២​ឆ្នាំ​, ទី​២៖ ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) អាយុ​៣១​ឆ្នាំ​, ទី​៣៖ ឈ្មោះ ង្វៀន ថា​ន់​គឿង (NGUYEN THANH CUONG) អាយុ​២៦​ឆ្នាំ​, ទី​៤៖ ឈ្មោះ ឡេ កឹម​ហ្វុក (LE CAM PHUNG) ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ទី​៥៖ ឈ្មោះ ហ្វ័​ង ង៉ុក​ហាន (HOANG NGOC HAN) ភេទ​ស្រី អាយុ​២៥​។​

​វត្ថុតាង​ចាប់​យក​បាន រួមមាន​៖ អ៉ី​ស្តា​ស៉ី​(MDMA) ទម្ងន់​សុទ្ធ​១០១​គីឡូ​និង​៩៨២.០៤​ក្រាម​, កា​ទី​ណូន (CATHINONE) ទម្ងន់​សុទ្ធ​៣៩​គីឡូ​និង​៨៥៤​ក្រាម​, មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​១៤​គី​ឡូ និង​៤៥០.៧៦​ក្រាម​, កេតា​មីន (KETANINE) ទម្ងន់​សុទ្ធ​១១២.៨១​ក្រាម​, សារធាតុ​រាវ​ប្រភេទ អា​សេ​តូន​មាន​ទម្ងន់​សុទ្ធ​៦​គី​ឡូ និង​៦៦៨.២៥​ក្រាម ព្រមទាំង​មធ្យោបាយ​បម្រើ​ក្នុង​ការកែច្នៃ សារធាតុ​ញៀន​ជាច្រើន​ទៀត​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម និង​វត្ថុតាង​ត្រូវបាន កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្តទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល