ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា ក្រមសីលធម៌ នៃ​ការផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ហ្វេ​សប៊ុក បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​សារព័ត៌មាន ដែល​ធ្វើឲ្យ​សង្គម​មាន​ការប្រែប្រួល​រីកចំរើន ឬ ធ្លាក់ចុះ ដោយ​សារព័ត៌មាន​នេះ​ឯង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន មាន​ប្រសា​ស​ន៏​ក្នុង ឱកាស​បើក​វេទិកា​ពិភាក្សា​សារព័ត៌មាន​ក្រោម​ប្រធានបទ “​ក្រមសីលធម៌ នៃ​ការ ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ហ្វេ​សប៊ុក ” បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​សារព័ត៌មាន ដែល​ធ្វើឲ្យ​សង្គម​មាន​ការប្រែប្រួល​រីកចំរើន ឬ ធ្លាក់ចុះ ដោយ​សារព័ត៌មាន​នេះ​ឯង​។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​បញ្ជាក់​ដល់​អង្គ​វេទិកា​តាមរយៈ ប្រពន្ធ័ Zoom Meeting រៀបចំឡើង​ដោយ ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០២១ ដោយ​លើកឡើង​ថា នៅក្នុង​សតវត្សរ៏​ទី​២១ នៃ សកលលោក​នេះ មាន​ការរីកចំរើន និង​បោះ​ជំ​ហ៊ាន​យ៉ាង​លឿន គឺ​អាស្រ័យ ដោយ​ការរកឃើញ​ប្រពន្ធ័ Internet ដែល​អាច​ធ្វើ​ការផ្លាស់ប្តូ​រ ព័ត៌មាន បាន​យ៉ាង ឆាប់រហ័ស​។ ជាមួយនេះ គឺ​ការប្រើប្រាស់​ប្រពន្ធ័​ផ្សព្វផ្សាយ​សង្គម ដែល​ជម្រុញ អោយ​ការទំនាក់ទំនង​ផ្នែក​ព័ត៌ មាន​កាន់តែ​លឿន ហើយ​មួយវិញទៀត​នោះ គឺ បណ្តា​ល័យ​សកល ដូចជា​Google ដែល​ធ្វើអោយ​មនុស្ស​ងាយ ស្រួល​រក ប្រភព ដែល​គេ​តែងតែ​និយាយថា ពិភពលោក​ស្ថិត​ចង្អុល​ដៃ ។​

​ព័ត៌មាន មិន​បាន​ផលិត​អ្វី​ចេញ​ដូច សេវា​ឧស្សាហ៏កម្ម ផលិត​ចេញ​ជា​ឡាន និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត ប៉ុន្តែ​ព័ត៌មាន មាន​សារសំខាន់ គឺ​ជា​ស្នូល ដែល​ធ្វើអោយ​អ្វីៗ​បាន​ដើរ​ទៅ​មុខ ។ ដូច្នេះ ការងារ​ព័ត៌មាន គឺ​មាន​ការពា​ក់ព​ន្ធ័ ទៅ​នឹង​ការវិវត្ត​ន៏​នៃ​សង្គម នៅពេល​យើង​សរសេរ​ព័ត៌មាន​មួយ មិនមែន​សម្រាប់ តែ​យើង​ម្នាក់​មើល​នោះទេ គឺមាន​មនុស្ស​ច្រើន​នាក់​មើល ។​

​ឯកឧត្តម បាន​ជម្រាបជូន​ថា បច្ចុប្បន្ននេះ សារព័ត៌មាន សរសេរ ក្តី រូបភាព ក្តី សំលេង​ក្តី គឺ​សុទ្ធតែ​ប្រើ​គ្រប់​រូបភាព សំលេង និង ទិន្នន័យ គ្រប់ៗ​គ្នា ដែល ធ្វើអោយប៉ះពាល់ ដូច​ជា​ការ​គប់​ដំ​ថ្ម​ចូល​ទឹក គឺ​ដំ​ថ្ម​នោះ ធ្លាក់​ចូល​ទៅ​បាត់ ក្នុង​ទឹក តែ​រលក ដែល​បង្ក​ដោយ​ថ្ម​ប៉ះ​ទឹក គឺ​មាន​រលក​ទៅ​ច្រើន​តាម​ក្រោយ​។​

​ដូច្នេះ អ្នក​កសែ​ត​ដែល​មាន វិជ្ជាជីវ​: ឬ គ្មាន​វិជ្ជាជីវ​: ត្រូវ​យល់​ពី​ការទទួលខុសត្រូវ របស់​យើង​នៅក្នុង​សង្គម នៅពេលដែល​យើង​និយាយ​អ្វី​មួយ​មាត់ ថា​តេ​ី ប៉ះ ពាល់​ទៅលើ​អ្វីខ្លះ ? នោះ មិនទាន់​បាន​និយាយ​ពី​អាកប្បកិរិយា ដែល​ជះ ឥទ្ធិពល ដល់​កុមារ និង​យុវជន ក៏​ដូច​អ្នក​ដ៏​ទៃ​ផ្សេង​ទៀត​ដែរ ។​

​សម្រាប់​វាគ្មិន​ចូលរួម​ក្នុង​វេទិកា​នេះ រួមមាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោត ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន និង​ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​មាន​លោក ប៉ែន បូ​ណា ប្រធាន​,​លោក ពុយ គា ជា​អគ្គលេខាធិការ ព្រមទាំង មាន​ការ​ចូល​ពី អ្នក​សារ ព័ត៌មាន មកពី​បណ្តា​អង្គភាព​ផ្សេងៗ​ប្រមាណ​១០០​នាក់​។​

​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ​ឡើង គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក សារព័ត៌មាន ជា​ពិសេស​អ្នក​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុក ឲ្យទទួល​បាន​នូវ​ចំណេះ ដឹង​បន្ថែម​ទៀត អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ជាពិសេស​ការប្រើ​ពាក្យពេចន៍ អា​កប្ប កិរិយា និង​រូបភាព​ឲ្យបាន​ត្រឹមត្រូ​វ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុក ដែល​អាច បង្ក​អោយ​មាន​បច្ច័យ​អវិជ្ជមាន កើតចេញ​ពី​ការផ្សាយ​ផ្ទាល់​ដោយ​ខ្វះ​វិជ្ជាជីវៈ​។​

​មាន​ប្រសា​ស​ន៏​បិទ​អង្គ​វេទិកា ធ្វើឡើង​តាម​ប្រពន្ធ័ Zoom ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា ក្រម​សី​លធ​ម៏ គឺជា​អាវ​ក្រោះ របស់​អ្នក សារព័ត៌មាន បើ​រក្សា​តំលៃ​បាន គឺ​នៅ​ដដែល មិនមែន​អ្នកសារព័ត៌មាន ត្រូវតែ មាន​សញ្ញាបត្រ និង​អ្វីៗ​នោះទេ ព្រោះ​ពាក្យ​ថា​សិទ្ធិ​ធ្វើ​សារព័ត៌មាន ជា​សិទ្ធិ​ដែល ធានា​ដោយ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេ​ី​យធានា​ជូន​ប្រជាពល រដ្ឋ​គ្រប់​រូប ដែល​ធ្វើ​ជា​អ្នកកាសែត បាន​ទាំងអស់ ប៉ុន្តែ​សម្រាប់​ធ្វើ​កាសែត ក៏ មាន ច្បាប់ និង​ក្រឹត្យក្រម ដែល ត្រូវ​អនុវត្ត​ន៏​តាម ។​

​បុគ្គល​ណា​យល់ឃើញថា​បុគ្គល ឬ​អង្គភាព​សារព័ត៌មាន បាន​ផ្សាយ​បំពាន ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​ខ្លួន ធ្វើឲ្យ​ខ្លួន​ខាតបង់ ធ្វើឲ្យ​ខ្លួន​មានការ​អាម៉ាស គឺ​អាច​ប្តឹង​ទៅ​ប្រពន្ធ័​តុលាការ​ផ្ទាល់​ដោយ​ខ្លួនឯង ពី​ព្រោះ​នេះ​មិនមែន​ជា​សេរីភាព​សារព័ត៌មាន​ទេ ហើយក៏​មិន​ស្ថិត​ក្រោម​កិច្ច​អន្តរាគមន៍​របស់​ក្រសួង​ព័ត៌មាន​ដែរ​។​

​ក្រសួង​ព័ត៌មាន​មិនមែន​ជា​តុលាការ និង​មិនមែន​ជា​មន្ត្រី​យុត្តិធម៌​ទេ កាលណា មានការ​ប៉ះ​លើ​បញ្ហា​ឯកជន កិត្ត​យស សេចក្តីថ្លៃថ្នូរ បុគ្គល ហើយ​យល់ ឃើញ​ថា​អត្ថបទ ឬ​ការ​អត្ថធិប្បាយ​នោះ​ធ្វើឲ្យ​ខាត​បង់ប្រយោជន៍​របស់ខ្លួ​ន​គ្រួសារ ខ្លួន គឺ​មាន​សិទ្ធ​ប្តឹង​អ្នសារព័ត៌មាន ឬ អង្គភាព​ព័ត៌មាន​ទៅ​តុលាការ តែម្តង ។​

​បច្ចុប្បន្ននេះ អ្នកកាសែត​មួយចំនួន​មិន​បាន​រៀនសូត្រ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ទេ សំខាន់ឲ្យ​តែ​បាន​ទាញ​ចំណាប់អារម្មណ៍​។ សេរីភាព​អ្នកសារព័ត៌មាន ឈប់​ត្រឹម សេរីភាព​របស់​គេ​។ ការនិយាយ​ដើម​គេ មិនមែន​ជា​សេរីភាព​ទេ ។ យើង​មាន សេរីភាព ប៉ុន្តែ​កុំឲ្យ​ប៉ះ សេរីភាព​របស់​គេ​៕
​ដោយ​: ទទ​ក​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល