ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

លោកស្នងការ​នគរបាល​ខេត្តកណ្តាល​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល​ស្រុក​អង្គស្នួល​១១៧​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល រួមជាមួយ​លោក ខុន សេរី​រដ្ឋា អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល អមដំណើរ​ដោយ​លោក​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ជួប​សំណេះសំណាល និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ម៉ាស អាល់​កុល និង​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ឧបត្ថម្ភ​កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ចំនួន ១១៧​នាក់ រួមមាន​៖
-​ថវិកា ក្នុង​ម្នាក់ៗ ៥០,០០០៛ សរុប ៥,៨៥០,០០០៛
-​អង្ករ សរុប ៣,១៧៥ គ​.​ក្រ (​អធិការរង ១០​នាក់ ម្នាក់ៗ ៥០​គ​.​ក្រ , មន្ត្រី​១០៧​នាក់ ក្នុង​ម្នាក់ៗ ២៥​គ​.​ក្រ​)
-​ទឹក​សុទ្ធ ២០​កេស​
-​ទឹកក្រូច ២០​កេស​
-​មី ០៥​កេស​ធំ​
-​ត្រីខ ០៣​កេស​ធំ​
-​អាល់​កុល ០៣​កាន
-​ម៉ាស ០២​កេស​ធំ​។​

ក្នុងឱកាស​នោះ​លោក​អភិបាលស្រុក​អង្គស្នួល បាន​ឧបត្ថម្ភ អង្ករ និង​ថវិកា មួយ​ចំនួន​បន្ថែម​ទៀត​ជូន​ដល់​កងកម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​ទាំងអស់​ដែល​មាន​វត្តមាន​និង​បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​បំផុត ហើយ​កងកម្លាំង​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ​ឆ្លង​ជម្ងឺ​Covid-19 ជូនពរឲ្យ​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា ព្រមទាំង​អនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ​ឲ្យបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល