ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មុខកំពូល​និង​ផ្តាំផ្ញើ​ទាំង​១០​ប្រការ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ នា​សៀ​ល​ថ្ងៃ​ចន្ទ ៩​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មុខកំពូល​និង​ផ្តាំផ្ញើ​ទាំង​១០​ប្រការ​នៅ​សាលា​ស្រុក​មុខកំពូល​។​

​ផ្អែកលើ​សំណើ​របស់​រដ្ឋបាល​ខេត្ត និង​ក្រសួង​មហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សម្រេច​តែងតាំង លោក យី យ៉េន ពី​អភិបាលរង​នៃ គណៈ​អភិបាលស្រុក​ល្វាឯម ឲ្យចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មុខកំពូល ជំនួស​លោក តុង ស៊ីវ​មី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្របខណ្ឌ​ដើម​វិញ តាមរយៈ​អនុក្រឹត្យ​លេខ ៣៤៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០២១​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ ជា​អភិបាលខេត្ត​កណ្តាល​និង​រដ្ឋបាល​ខេត្ត​សូម​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ ប្រឹងប្រែង និង​លទ្ធផល​ស្នាដៃ ដែល​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាព ជំនាញ​នានា​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​មុខកំពូល ក្រោម​ការដឹកនាំ​របស់ លោក តុង ស៊ីវ​មី អតីត​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មុខកំពូល ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​បរិយាកាស​រស់នៅ​ល្អ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ។​

​ក្នុងនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏​សូម​អបអរសាទរ ចំពោះ លោក យី យ៉េន ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាល​ស្រុក​មុខកំពូល ដើម្បី​រ៉ាប់រង​ការងារ​បន្ត​ពី​លោក តុង ស៊ីវ​មី ក្នុង​ការដឹកនាំ អភិវឌ្ឍន៍​រដ្ឋបាល​ស្រុក​មុខកំពូល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ ពិតជា​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក យី យ៉េន នឹង​ខិតខំ​សម្រេច​បាន​ស្នាដៃ​ដ៏​ល្អ​ក្នុង​តួនាទី​ដឹកនាំ​ដ៏​មាន​សារសំខាន់​នេះ​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ឯកឧត្តម​ផ្ទាល់​ក៏​សូម​យក​ឱកាស​នេះ​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង ក្នុង​រដ្ឋបាល​ស្រុក​មុខកំពូល​ទាំងមូល បន្ត​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១.​បន្ត​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួម​ទាំង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​បង្កើតឡើង​នូវ​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ប្រកបដោយ​សមធម៌ និង​ចីរភាព​។​
២.​ត្រូវ​ជំរុញ​ការអនុវត្ត​មុខងារ​ទៅ​តាម​រចនាសម្ព័ន្ធ​ថ្មី ដែល​បាន​ធ្វើ​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ ប្រកបដោយ​ប្រសិទ្ធិភាព និង​អនុលោម​តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេ​១៨៤ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុក​។​
៣.​ត្រូវ​បន្ត​ពង្រឹង​នូវ​របប​ប្រជុំ ឲ្យបាន​ទៀងទាត់ ជាពិសេស​គឺ​កិច្ចប្រជុំ​គណៈ​អភិបាល និង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព ដើម្បី​ធ្វើ​ការត្រួតពិនិត្យ តាមដាន និង​ធ្វើ​ការដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​។​
៤.​បន្ត​រឹតបន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​ឲ្យបាន​ជា​អតិបរមា​នូវ​បទ​ល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង បទល្មើស​នេសាទ និង​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​លក្ខណៈសម្បត្តិ​ទាំង ៧​យ៉ាង របស់​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ។​
៥.​បន្ត​ទប់ស្កាត់​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​ការរំលោ​ភ ទន្ទ្រាន​យក​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​រាល់​ការ​ចេញ​លិខិតបញ្ជាក់​ការផ្ទេរកម្មសិទ្ធិ​ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​។​
៦.​បន្ត​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវាសាធារណៈ និង​សេវា​រដ្ឋបាល ដោយ​ត្រូវ​ប្រកាន់យក​នូវ​គោលការណ៍​បី​ជា​សំខាន់​គឺ ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព ហើយ​គោរព​ទៅ​តាម​តម្លៃ​សេវា​ដែល​កំណត់​ក្នុង​ច្បាប់ ។​
៧.​បន្ត​ខិតខំ​ប្រមូលផ្តុំ​ព័ត៌មាន​ស្តីពី​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការរៀបចំ​ធ្វើ​វេទិកា ការចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​ល​។ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​ការផ្តល់សេវា​សាធារណៈ ការខិតខំ​ដោះស្រាយ​សំណើ សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន សំដៅ​ធានា​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចការ​គ្រប់​វិស័យ​ក្នុងសង្គម​។​
៨.​បន្ត​ពង្រឹង​ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី ដើម្បី​ឲ្យស្រប​ទៅ​តាម​ការវិវត្តនៃ​ស​ភាព​ការណ៍​ប្រទេសជាតិ និង​ទំហំ​ការងារ ព្រមទាំង​ត្រៀម​ទទួល​ការផ្ទេរ​មុខងារ​ពី​ថ្នាក់ជាតិ​។​
៩.​ត្រូវ​ធានាឲ្យបាន​នូវ​ឯកភាព សាមគ្គីភាព​ផ្ទៃក្នុង​។​
១០.​បន្ត​យកចិត្តទុកដាក់ គ្រប់គ្រង​ឲ្យបាន​នូវ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​វិធានការ ការពារ COVID-19 គឺ​៖ ៣.​កុំ ៣ ការពារ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល