ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

អភិបាលខេត្ត​កណ្ដាល​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការចូលរួម​យោបល់​លើ​សេចក្តីព្រាង យុទ្ធសាស្ត្រ​២០២១-២០៣០​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២១ ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្នើ​ដល់​អនុសាខា​ក្រុង​-​ស្រុក ត្រូវខិតខំ​កៀងគរ​ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​អនុសាខា​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា ។​

​ឯកឧត្ដម អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បានស្នើ​បែបនេះ ក្នុងឱកាស​ឯកឧត្ដម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការចូលរួម​យោបល់​លើ​សេចក្តីព្រាង យុទ្ធសាស្ត្រ​២០២១-២០៣០​របស់​កាកបាទក្រហម​កម្ពុជា របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល តាម​អន​ឡាន​(ZOOM)​។ កិច្ចប្រជុំ​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ដោយ សមាជិក​សាខា អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​-​ស្រុក​ទាំង​១១ ។​

​ឯកឧត្ដម បន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់ សាខា​ជា​មគ្គុទេសន៍​សម្រាប់​ដំណើរ​ផ្លូវ​ក្នុង​រយៈពេល​១០​ឆ្នាំ បន្ត ហើយ​ក្នុង​នាម​ជា​ជំនួយការ​ឱ្យ​អាជ្ញា​ធម៌​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ អនុវត្ត​សកម្មភាព​នៅ​គ្រប់​ស្ថានការណ៍ ក្នុង​ការបំពេញ​តួនាទី​ស្រប​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដើម្បី​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​៖ កសាង​មូលដ្ឋាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ឯកឧត្តម បន្ថែមថា ដើម្បី​បុព្វហេតុ​បេសកកម្ម​មនុស្សធម៌ ក្នុង​ការកាត់បន្ថយ​ជនរងគ្រោះ និង ជន​ងាយ​រងគ្រោះ​ដែល​បង្ក​ដោយ​គ្រោះមហន្តរាយ និង​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការលើក កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន អនុសាខា​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវខិតខំ​កៀងគរ​ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​អនុសាខា ដើម្បី​ជា​ទុន​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ឱ្យបាន​ទាន់​ពេលវេលា នៅក្នុង​មូលដ្ឋាន​ក្រុង​-​ស្រុក​រៀងៗ​ខ្លួន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល